Canciones más populares de Chhun Vanna
Créditos
Letra
ពេលដែលអូន ឃ្លាតឃ្លាចេញទៅ
ចិត្តនិត្យនៅ និត្យនៅតែនឹងប្រុសថ្លៃ
ព្រោះអូនបានប្រគល់ដួងចិត្ត បេតី
ចំពោះប្រុសថ្លៃទៅហើយ
កុំបារម្ភ ខ្លាចចិត្តអូនប្រែ
បោះបង់ស្នេហ៍ ហើយបែកបែរធ្វើព្រងើយ
ពេលដែលឃ្លាត ឃ្លាតទៅទាំងទុក្ខ
ឥតស្បើយ ឥតមានល្ហើយក្នុងឱរា
សូមប្រុសបងជឿចិត្តអូនចុះ
ពិតជាស្មោះ ហើយស្មោះលុះអស់សង្ខា
ថ្វីត្បិតតែរូបអូនឃ្លាតឆ្ងាយ ឆ្ងាយស្នេហា
ចិន្តាចងចាំ ចងចាំរាល់ថ្ងៃ
ក្នុងជាតិនេះអូនប៉ងប្រាថ្នា
រួមស្នេហា ស្នេហាតែលើប្រុសថ្លៃ
សុខចិត្តតែទ្រាំចាំសន្យា
រាល់ថ្ងៃ មិនឱ្យរលាយបាត់បង់
សូមប្រុសបងជឿចិត្តអូនចុះ
ពិតជាស្មោះ ហើយស្មោះលុះអស់សង្ខា
ថ្វីត្បិតតែរូបអូនឃ្លាតឆ្ងាយ ឆ្ងាយស្នេហា
ចិន្តាចងចាំ ចងចាំរាល់ថ្ងៃ
ក្នុងជាតិនេះអូនប៉ងប្រាថ្នា
រួមស្នេហា ស្នេហាតែលើប្រុសថ្លៃ
សុខចិត្តតែទ្រាំចាំសន្យា
រាល់ថ្ងៃ មិនឱ្យវិនាសបាត់បង់
រាល់ថ្ងៃ មិនឱ្យរលាយបាត់បង់
រាល់ថ្ងៃ មិនឱ្យរលាយបាត់បង់
ជឿចិត្តអូន! ចុះ