Créditos
ARTISTAS INTÉRPRETES
Sinn Sisamouth
Intérprete
COMPOSICIÓN Y LETRA
Sinn Sisamouth
Letra
Letra
អធាត្រស្ងប់ស្ងាត់ រហាត់ទឹកថ្ងូរ
តាមល្បឿនទឹកហូរ នារដូវប្រាំង
រំដួលដងស្ទឹង ក្រពុំស្លឹកបាំង
បងគយគន់ភាំង ភ្លឹកភ្លេចស្មារតី
ស្រឯមខ្មៅស្ទើរ អូនដើរម្នាក់ឯង
ជួបបងអ្នកស្វែង ចង់ឃើញមុខស្រី
បងសុំមាក់ប្រាង ផ្លែណា ខ្ចីខ្ចី
ម្ដេចអូនធ្វើហី ហាក់ដឹងហេតុការណ៍?
រំដួលដងស្ទឹង ព្រលឹងសៀមរាប
បងសូមសារភាព មុនលោកមេបា
សូមបេះរំដួល មកសៀត កាមា
ចងក្រងវាសនា លុះគ្រាក្សិណក្ស័យ
រហាត់ទឹកអឺយ! ជួយច្រៀងលួងលោម
នាងចេកនាងចម ជួយចងនិស្ស័យ
ខ្ញុំសូមបែរបន់ ថ្វាយទឹកអប់ស្បៃ
សូមជួយដឹកដៃ ខ្ញុំឆ្លងស្ទឹងស្នេហ៍
រំដួលដងស្ទឹង ព្រលឹងសៀមរាប
បងសូមសារភាព មុនលោកមេបា
សូមបេះរំដួល មកស្ទាបកាមា
ចងក្រងវាសនា លុះគ្រាក្សិណក្ស័យ
រហាត់ទឹកអឺយ! ជួយច្រៀងលួងលោម
នាងចេកនាងចម ជួយចងនិស្ស័យ
ខ្ញុំសូមបែរបន់ ថ្វាយទឹកអប់ស្បៃ
សូមជួយដឹកដៃ ខ្ញុំឆ្លងស្ទឹងស្នេហ៍
Written by: Sinn Sisamouth