Créditos

ARTISTAS INTÉRPRETES
Ros Sereysothea
Ros Sereysothea
Intérprete
COMPOSICIÓN Y LETRA
Nhem Phon
Nhem Phon
Composición
Siv Son
Siv Son
Letra
PRODUCCIÓN E INGENIERÍA
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
Producción

Letra

យី! ថ្មើនេះទៅហើយ
ម្តេចមិនឃើញកូនកំលោះ មកអញ្ចឹង
វីវរហើយ! វីវរហើយ ម៉េចទៅ? ម៉េចទៅ?
អឺ កូនកលោះឮថា
ត្រូវគេសម្លាប់បណ្ដែត ទឹកចោលទៅហើយ
អឺ រកតែខ្មោចមិនទាន់ឃើញផង
យី! គេសម្លាប់បង ពុទ្ធោ!
បងអើយ អ្នកណាប្រហាបង
បងអើយអូនអស់ សង្ឃឹមហើយ
ភ្លេងបើកវាំងននបាយខុនចងដៃ
នាំគ្នាចាំតែថ្លៃ ពេញមួយថ្ងៃទៅហើយ
ចាំចាំបាត់ មិនឃើញបងឡើយ
អនិច្ចាលោកអើយ
ស្រាប់តែបងក្ស័យសង្ខារ
ម្លូស្លាបារី បាយសីអាវផាយ
ទ្រហោយំជួយស្ដាយ ស្តាយរូបកាយបង
ថ្ងៃរៀបការប្រែជាសៅហ្មង
គេប្រហាបង បងអើយអូនមេម៉ាយចិត្ត
រោងការសម្រាប់គូគាប់
ប្រែជាអភ័ព្វ ត្រឡប់ជាតម្កល់សពបង
អូនសូមអុជធូបប៉ង កាន់ទុក្ខបួងសួង
ជួបបងជាតិក្រោយ
អាវស្បៃថ្ងៃនេះប្រែជាអស់ល្អ
អូនស្លៀកសពាក់ស កោរទាំងសក់ផង
សាងកុសលប័ង្សុកូលជូនបង
ធ្វើបុណ្យឆ្លង
ហើយផ្សងលែងយកប្ដីហើយ
Written by: Nhem Phon, Siv Son
instagramSharePathic_arrow_out