Canciones más populares de ខាត់ សួស្តី
Créditos
ARTISTAS INTÉRPRETES
ខាត់ សួស្តី
Intérprete
ធីតា ដាវីកា
Intérprete
COMPOSICIÓN Y LETRA
ឃ្លាំង កុម្ភៈ
Composición
យ៉ង់ ចន្ទនីតា
Letrista
Letra
(ស1) ចែអើយចប់ភ្ជុំម៉ែគាត់ឱ្យខ្ញុំយកប្តី ខ្ញុំភ័យអើយភ័យត្រជាក់ដៃជើងអស់ហើយ ស្តាយខ្លួននៅក្មេងមិនទាន់ចង់បានប្តីឡើយ ជួយផងចែអើយតើឱ្យខ្ញុំធ្វើយ៉ាងណា
(ស2) ភ័យអីរឿងហ្នឹង បើគ្រាន់តែការប្តីសោះ អូនហ្អើយរឿងនោះវាគឺជារឿងធម្មតា គេមានតែអរ ព្រោះតែគេបានរៀបការ មានគូស្នេហាគ្រាន់បានកៀកកើយប្រលែង
(ស1) មើលចែនិយាយដូចជាផុយៗស្រួលម្ល៉េះតែខ្ញុំឯណេះកំពុងតែកើតចំបែង បើគ្រាន់តែបាយបណ្តោយឱ្យដាំម្នាក់ឯង ខ្លោចឆៅហួសថ្លែង លែងអីនឹងឱ្យខ្ញុំគិត
(ស2) យីស គិតវែងឆ្ងាយប្រយ័ត្ននៅព្រៅដល់ចាស់ នៅខ្លាចនៅខ្មាសប្រយ័ត្នចាស់ជ្រុលអត់លិឍ ឯរឿងស្លដាំចាំបងអ្នកជួយពិនិត្យ សំខាន់បើកចិត្តនែ!ៗយកប្តីទៅណាអូនណា
(ស1) ចែមិនឃាត់ម៉ែបែររុញទូកបណ្តោយទឹក
(ស2) បើនៅតែគិតតើពេលបានរៀបការ ជឿចាស់មិនខុសពៅអើយកុំនៅតវ៉ា ត្រៀមខ្លួនទៅណា នែ!ៗចប់ភ្ជុំម៉ែឱ្យការប្តីហើយណ៎ាកាទូចណ៎ា
Written by: ឃ្លាំង កុម្ភៈ, យ៉ង់ ចន្ទនីតា