Créditos

Artistas intérpretes
Sinn Sisamouth
Sinn Sisamouth
Intérprete
COMPOSICIÓN Y LETRA
Sinn Sisamouth
Sinn Sisamouth
Letra
Sinn Sisamouth Voy Ho Svay Sam Eua
Sinn Sisamouth Voy Ho Svay Sam Eua
Autoría
Producción e ingeniería
Sinn Sisamouth
Sinn Sisamouth
Producción
The CVMA Inc
The CVMA Inc
Producción

Letra

អ្ហូ!... អ្ហូ!... អ្ហូ!
ឱ! ខេត្តកំពត កំពូលដួងចិត្ត
ខ្ញុំសែនអាណិត ហើយពិតជាស្ម័គ្រ
សុភាពកំពត
ស្លូតបូតរាក់ទាក់
ជំពាក់ចិត្តចង ប៉ងស្ម័គ្រគ្មានល្ហែ
អាកាសត្រជាក់ ប្រៀបបានសម្ដី
អង្អែលហឫទ័យ ឱ្យកើតក្ដីស្នេហ៍
សម្ផស្សកំពត
នៅឥតកែប្រែ
គន់យូររឹតតែ ឱ្យស្នេហ៍ជាប់ចិត្ត
បើឃ្លាត ឃ្លាតទាំង ស្រមៃ
នាំក្ដីអាល័យ ទុក្ខភ័យផ្ដេកផ្ដិត
ព្រោះជារឿងកម្ម ប្រចាំជីវិត
កំពតដួងចិត្ត អាណិតខ្ញុំផង
កំពតពោរពេញ លលេញឡើងថ្មី
កេសរល្អខ្ចី គាប់ចិន្ដាបង
ថ្ងៃណានឹងបាន
ប្រាណបីត្រកង
កំពតរៀមផ្សងប៉ងជានិរន្តរ៍
កំពតពោរពេញ លលេញឡើងថ្មី
កេសរល្អខ្ចី គាប់ចិន្ដាបង
ថ្ងៃណានឹងបាន ប្រាណបីត្រកង
កំពតរៀមផ្សង ប៉ងជានិរន្តរ៍
អ្ហូ!... អ្ហូ!... អ្ហូ!
Written by: Sinn Sisamouth, Sinn Sisamouth Voy Ho Svay Sam Eua, Voy Ho
instagramSharePathic_arrow_out

Loading...