Letra

I.ហាអើងអើយ…ស្វាមីដែលខ្ញុំត្រូវការមិនបាច់សង្ហាស្តង់ដាអីទេ(2ដង) សមរម្យដូចឯងដូចគេ មិនបាច់ល្អមួយកំប្លេសុំកុំវៀចវេរត្រូវមានចិត្តស្មោះ
II.ហាអើងអើយ..ស្វាមីដែលខ្ញុំត្រូវការ បើកលុយពេលណាឱ្យខ្ញុំអស់ៗ(2ដង) ហាមលួចកិបកេងឱ្យសោះ ហាមដើរដូចខ្លួនកំលោះ ហាមលួចមានប្រុសខុសគន្លងផ្លូវ
III.ហាអើងអើយ…ស្វាមីដែលខ្ញុំត្រូវការពូកែឧស្សាហ៍ចំណាប់ចុងភៅ(2ដង) មិនចេះដើរលេងយប់ជ្រៅ មិនចេះផឹកសុីដេកផ្លូវ ចរិតត្រឹមត្រូវប៉ុណ្ណឹងបានហើយ
IV.ហាអើងអើយ..ស្វាមីដែលខ្ញុំត្រូវការតើនៅឯណាមិនទាន់ជួបឡើយ(2ដង) ឬវង្វេងផ្លូវបាត់ហើយ ខ្ញុំចាំមើលផ្លូវឥតស្បើយ សូមកុំធ្វើឱ្យខ្ញុំចាំយូរពេក
Written by: ឃ្លាំង កុម្ភៈ, សេង តារា
instagramSharePathic_arrow_out