Letra
I. យំចុះបើអូនចង់យំ យំៗៗៗឲ្យអស់ទៅ
យំឲ្យអស់ភាពដែលសោកសៅ ដែលកប់នៅក្នុងបាតបេះដូង
II. ឈប់លាក់ទុកតែម្នាក់ឯង នាំខ្លួនឯងធ្លាក់អណ្តូង
ជម្រៅចិត្តឈឺនៃអូន បងឃើញហើយអាណិតអូនណាស់
** ឈប់អនុញ្ញាតឲ្យគេនោះ បន្ថែមការឈឺចាប់
បិទត្រចៀកឈប់ទទួលស្តាប់ សម្តីគេប្រាប់ ត្រឹមជាហេតុផលគេជប់
R1. ឈប់ផ្តល់ឱកាសឲ្យ គេធ្វើបាបចិត្តអូន
ដាក់លក្ខខណ្ឌបេះដូង ដាច់ខាតអូនត្រូវតែឈប់ បន្តគេបានចិត្ត
ស្នេហ៍ងងឹតដូចពេលយប់ គេមិនបញ្ឈប់ សន្តានគេមិនកែឡើយ
R2. គួរផ្តល់ឱកាសឲ្យ ខ្លួនឯងសាជាថ្មី
បើកទៅទំព័រថ្មី សាកមេរៀនថ្មីហើយ
មេរៀនចាស់ៗ ចោលខ្លះទៅអូនអើយ
ល្មមដល់ពេលហើយ បោសសំអាតកាកសំណល់ ចេញពីបេះដូង
Written by: ខាន់ ចូវយី, អេង វុត្ថា