Canciones más populares de ខេម
Créditos
Letra
I-អេ...អឺយប្រទេសជាតិខ្ញុំ ជួបគ្រោះទុក្ខធំអើយ
អាណោចអាធ័មក្រៃអើយ អេអឺយ...ប្រជាជនខ្ញុំ វេទនាទួញយំអើយ ព្រាត់ប្រាសឱ!ក្សិណក្ស័យអើយ
II-អេ...អឺយរបបអឺយខ្មៅយង់ឃ្នង លោកអើយអឺយ
ឃោរឃៅអឺយព្រៃផ្សៃអឺយ បនក្បត់អប្រិយ
ប្រល័យឱ!ពូជសាសន៍អើយ ខ្មែរស្លាប់អឺយពាសពេញអើយ
III-អេ...អឺយទ្រឹស្ដីអឺយឃាតករ លោកអឺយលោក
បង្កទុក្ខទោម្នេញអើយ ទុកមិនចំនេញ
ដកចេញក៏មិនខាតអើយ ជីកស្មៅអឺយជីកទាំងឫស្សអើយ
IV-អេ...អឺយសម្ដីអង្គការ ទីណាកន្លែងណាអើយ
ក៏ថ្ងៃឱ!ធ្វើបុណ្យអឺយ អេ...អឺយរាស្រ្តគ្រប់អាត្មា
ថ្ងៃណាកន្លែងណាអឺយ ក៏ថ្ងៃឱ!មរណាអើយ
V-អេ...អឺយខ្មែររាប់អឺយលាននាក់ លោកអឺយលោក
ស្លាប់គួរអឺយអនិច្ចាអឺយ ព្រោះគ្មានអារហារ
គ្មានថ្នាំឱ!សង្កូវអើយ ទារុណកម្មឃោរឃៅអើយ
VI-អេ...អឺយឆ្នាំចិតសិបឱ!ប្រាំបី លោកអឺយលោក
ថ្ងៃពីរអឺយខែធ្នូអើយ ចលនាតស៊ូ ប្រកាសឱ!ចេញមុខអើយ នៅស្នួលអឺយក្រចេះអើយ
?ភ្លេង.................................
VII-អេ...អឺយរណសិរ្សសាមគ្គី រណសិរ្សសាមគ្គីអឺយ
សង្គ្រោះឱ!ជាតិកម្ពុជាអើយ អេ...អឺយរណសិរ្សសាមគ្គី
រណសិរ្សសាមគ្គីអឺយ ចាប់បដិសន្ធិហើយអើយ
VIII-អេ...អឺយដៃកាន់អឺយឱ!អាវុធ លោកអឺយលោក
មោះមុតអឺយទ្វេទៀតអឺយ ចិត្តស្នេហាជាតិ
មិនឃ្លាតឱ!ជាតិខ្មែរអឺយ រំដោះអឺយជាតិខ្មែរអើយ
VIIII-អេ...អឺយបូជាអឺយឱ!ជីវិត លោកអឺយលោក គ្មានចិត្តអឺយឱ!អួលអាក់អឺយ ស្ថិតក្នុងកាលៈទេសៈ
យ៉ាងណាក៏ដោយអឺយ បូរណភាពឱ!ទឹកដីអើយ