album cover
Thae
album cover
Thae fue lanzado el 20 de mayo de 2026 por Independent como parte del álbum Thae - Single
20 de mayo de 2026
Sello discográficoIndependent
BPM70
Melodía
Nivel de sonidos acústicos
Valence
Capacidad para bailar
Energía

Letra

ខ្យល់អើយ ខ្យល់បក់មកផាយផាត់ ក្លិនក្រអូបហើរកាត់ជាក្លិនអ្វី? អូរ.. គឺក្លិនស្រីស្អាត ឆ្លាតថែមទាំងពូកែ អូនប្រើថែដូចបងដែរណ៎...
ល្អអើយ ល្អយ៉ាងហ្អឹង ដឹងកូនចៅអ្នកណា ឬទេវតាក្រឡាខ្លួនមក សម្លេងទឹករលកបោកបក់មករណ្ដំឲ្យអារម្មណ៍នេះចង់មានស្នេហ៍ យូរហើយដែលនៅម្នាក់ឯង សែនកន្ដោចកន្ដែងណាស់ ឥឡូវជួបស្នេហាដែលខ្ញុំប្រាថ្នា...
ជឿទេថាជាព្រេងវាសនា ឬការចៃដន្យ ឬជាបុណ្យកុសលបងបន់ស្រន់ពីជាតិមុន អូនសុភាពហើយរម្យទម ក្រមុំដែលខ្ញុំប្រាថ្នាជាតិនេះក្រៅពីជីវ៉ា មិនយកអ្នកណាឡើយ
សូមទេវតា អារក្ស អ្នកតា ជួយថែស្នេហ៍ខ្ញុំ កុំឲ្យមានមារមកបំពានជ្រាលជ្រែកស្នេហា យកទេវតាធ្វើសាក្សី បើថ្ងៃក្រោយខ្ញុំលួចមានថ្មី សូមឲ្យមេឃដីប្រល័យជីវិតខ្ញុំចុះ ហុឹម… ហុឹម… ណយៗ ណយៗ ហុឹម…
អូនជឿរឿងជាតិមុន ឬទេ? ពេលបានជួបមាសមេ អារម្មណ៍ចម្លែក អារម្មណ៍បែកគ្នាយូរ យូរសែនយូររយឆ្នាំ
តែអារម្មណ៍នៅចាំមិនភ្លេច ហាក់ដូចជាធ្លាប់ស្គាល់គ្នា ឬជាគូអតិតជាតិ ឥឡូវជួបគ្នាទៀតនៅក្នុងជាតិថ្មី
ជឿទេថាជាព្រេងវាសនា ឬការចៃដន្យ ឬជាបុណ្យកុសលបងបន់ស្រន់ពីជាតិមុន អូនសុភាពហើយរម្យទម ក្រមុំដែលខ្ញុំប្រាថ្នាជាតិនេះក្រៅពីជីវ៉ា មិនយកអ្នកណាឡើយ
សូមទេវតា អារក្ស អ្នកតា ជួយថែស្នេហ៍ខ្ញុំ កុំឲ្យមានមារមកបំពានជ្រាលជ្រែកស្នេហា យកទេវតាធ្វើសាក្សី បើថ្ងៃក្រោយខ្ញុំលួចមានថ្មី សូមឲ្យមេឃដីប្រល័យជីវិតខ្ញុំចុះ...
ប្រឹងធ្វើបុណ្យសន្សំកុសលឲ្យដល់ជាតិក្រោយ បន់ស្រន់ឲ្យយើងស្រលាញ់គ្នាគ្រប់ជាតិរហូត សូមបុណ្យបារមីចងស្នេហ៍ខ្ញុំកុំឲ្យរបូត ថែរហូតមិនឲ្យរបូតអូនចេញពីបង...
Written by: Tena Khimphun
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...