Titres les plus populaires de Meas Hok Seng
Crédits
INTERPRÉTATION
Meas Hok Seng
Interprète
COMPOSITION ET PAROLES
Meas Hok Seng
Composition
PRODUCTION ET INGÉNIERIE
The Cambodian Vintage Music Archive Inc
Production
Paroles
អូនមិនដឹងខ្លួន ថាអូននេះហើយ
អូនអើយ ដែលធ្វើឱ្យបងខ្លោចផ្សា
បងក៏មិនយល់ ថាពុលស្នេហា
វង្វេងរែងអន្ទះសា វាសនាអាស្រូវ
រឿងរ៉ាវក្នុងក្រៅ ឱ្យក្ដៅក្រហាយ
ខ្វល់ខ្វាយ កកូរកកាយគ្រប់ផ្លូវ
ថែមចិត្តស្រឡាញ់ វាផ្ចាញ់ពេកទៅ
បងត្រូវធ្លាក់ក្នុងរណ្ដៅ ខ្លៅផុតដោះស្រាយ
ចំណេះវាជិះ... កឯង
ព្រោះចង់បង្វែង លេងកលឧបាយ
ឥឡូវត្រូវអស់ហើយណាថ្លៃ
សល់តែ សោកស្ដាយនឿយណាយចិន្ដា
ជឿចុះថាបង ស្នេហ៏តែរូបស្រី
គួរអី អូនមិនយល់ន័យស្នេហា
ចិត្តបងដែលប៉ង ត្រូវអូនប្រហារ
ពេលណាទើបអូនមេត្តា ចិន្ដាអភ័ព្វ
អូនមិនដឹងខ្លួន ថាអូននេះហើយ
អូនអើយ ដែលធ្វើឱ្យបងខ្លោចផ្សា
បងក៏មិនយល់ ថាពុលស្នេហា
វង្វេងរែងអន្ទះសា វាសនាអាស្រូវ
រឿងរ៉ាវក្នុងក្រៅ ឱ្យក្ដៅក្រហាយ
ខ្វល់ខ្វាយ កកូរកកាយគ្រប់ផ្លូវ
ថែមចិត្តស្រឡាញ់ វាផ្ចាញ់ពេកទៅ
បងត្រូវធ្លាក់ក្នុងរណ្ដៅ ខ្លៅផុតដោះស្រាយ
ចំណេះវាជិះ... កឯង
ព្រោះចង់បង្វែង លេងកលឧបាយ
ឥឡូវត្រូវអស់ហើយណាថ្លៃ
សល់តែ សោកស្ដាយស្ទើរធ្លាយឱរា
ជឿចុះថាបង ស្នេហ៏តែរូបស្រី
គួរអី អូនមិនយល់ន័យស្នេហា
ចិត្តបងដែលប៉ង ត្រូវអូនប្រហារ
ពេលណាទើបអូនមេត្តា
ចិន្ដា អ... ភ័ព្វ
Written by: Meas Hok Seng