में प्रस्तुत

क्रेडिट्स

PERFORMING ARTISTS
Sinn Sisamouth
Sinn Sisamouth
Performer
COMPOSITION & LYRICS
ម៉ក់ ឈួន និង សុីវ សុន
Songwriter

गाने

ចង់ក្រសោប ស្ទុះឱបអូនឥឡូវ សម្លឹងយូរៗទៅ ឃើញពៅល្អដូចផ្កា
រីកសែនស្រស់ សម្ផស្សដូចទេពកញ្ញា ភ្នែកមុតធ្លុះចិន្តា ថ្ងៃណាបានកៀកកើយ
ច័ន្ទភ្លឺហើយ នៅឡើយមិនស្មើរអូន រស្មីស្រស់ស្រទន់ គួរគន់មិនឈប់ឡើយ
ពេលជួបជួន វិញ្ញាណភ្លឹកភ្លាំងអស់ហើយ
ចង់សួរឱ្យអូនឆ្លើយ កម្មអ្ហើយស្តីមិនរួច
នេះហើយគឺជាមន្តស្នេហ៍ នឹករឹតទ្វេ រឹតតែគួចស្នេហ៍ គ្មានពេលភ្លេច
ចិត្តបំណង ប៉ងនៅជាប់ជានិច្ច ទន្ទេញគ្មានភ្លេច គ្មានភ្លេចចាំតែរូបស្រី
បងប្តេជ្ញា ប្រាថ្នាតែអូនមួយ អូនអ្ហើយអូនកុំព្រួយ កុំព្រួយណាចរណៃ
ស្លាប់ឬរស់ បងស្មោះលុះគ្រាក្សិណក្ស័យ
បងមិនភ្លេចទេថ្លៃ រូបស្រីជាដួងចិត្តបង

Written by: ម៉ក់ ឈួន និង សុីវ សុន
instagramSharePathic_arrow_out