गाने
គេរស់ក្នុងលោក មានជោគវាសនា
ស្គាល់ជាតិស្នេហា តែអនិច្ចាខ្ញុំចំបែង
លោហិតជីវិតដូចគ្នា កម្មពៀរគ្មានក្រែង
បង្វែងអោយឈ្លក់ ភក់ជ្រាំ
រស់គ្មានសង្ឃឹម ក្រោមនឹមតណ្ហា
តស៊ូយ៉ាងណា គេគ្មានមេត្តាឱរាកម្ម
ដឹងថាខ្លួនត្រូវគេស្អប់ ឈាមកប់ស៊ូទ្រាំ
ទៅតាមលំនាំ កម្មផល
គ្មានសង្ឃឹមសោះ រស់នៅសព្វថ្ងៃ
រស់គ្មានតម្លៃ សែនកង្វល់
បើកភ្នែកពេលណា ទុក្ខាមកដល់
ចុះអកុសល អីខ្ញុំ
អាសូរទ្រូងណាស់ ត្រូវគេគំរាម
ចងក្រៀកអោយស្ងៀម
លើកំអួតឈាមកកជាដុំ
ហើយគេនៅតែធ្មេចភ្នែក ឃើញខ្ញុំស្រែកយំ
មុំអើយប្រហារបងទៅ
គ្មានសង្ឃឹមសោះ រស់នៅសព្វថ្ងៃ
រស់គ្មានតម្លៃ សែនកង្វល់
បើកភ្នែកពេលណា ទុក្ខាមកដល់
ចុះអកុសល អីខ្ញុំ
អាសូរទ្រូងណាស់ ត្រូវគេគំរាម
ចងក្រៀកអោយស្ងៀម
លើកំអួតឈាមកកជាដុំ
ហើយគេនៅតែធ្មេចភ្នែក
ឃើញខ្ញុំស្រែកយំ
មុំអើយប្រហារបងទៅ
Written by: Meas Hok Seng