ម៉ៅ ហាជី के शीर्ष गीत
गाने
I-(ប)គ្រួសារយេីងអេីយ!ជួបជុំ ចិត្តពុកអេីយ!សុខុម រំភេីបចិន្ដា(២ដង) ជុំកូនប្រុសស្រី ដែលបានរៀបការ ខកតែសុីណាត ហេីយនិងសេងនី អឺអឺអេីងអឺយ។
II-(ប)ពុកឮថាអង្គការ ពុកម៉ែអេីយ!នេះណា ប្ដូរទៅទីផ្សេង(២ដង)មិនដឹងថ្ងៃមុខ ពុកព្រួយចំបែង សំណាងក្រៃលែង ពេលនេះជុំគ្នា អឺអឺអេីងអឺយ។
III-(ប)តេីរបបអង្គការ និងដាក់អេីយ!ផែនការ ដល់យេីងគ្រប់គ្នា(២ដង)ពុកបារម្ភភ័យ ហួសស្ដីពណ៌នា ជាតិជួបវេទនា ប្រជាជួបទុក្ខ អឺអឺអេីងអឺយ។
IV-(ប)ចិត្តពុកពិតអេីយ!ខ្លោចផ្សា ពុកដឹងអេីយ!កូនថា ពិការភ្នែកឆ្វេង(២ដង)កូនប្រសាប្រាប់ ស្ដាប់ទ្រូងសង្រេង កូនបង់ភ្នែកឆ្វេង ព្រោះជាតិសាសនា អឺអឺអេីងអឺយ។
V-(ស)-តាំងពីតូចដល់ធំ អាសូរកូនខ្ញុំ កម្សត់ដល់ម្លឹង(២ដង)លំបាកអត់ធ្មត់ ឥតឲ្យគេដឹងអេីយ! កូនប្រុសព្រលឹង ប្រឹងស៊ូជម្នះ អឺអឺអេីងអឺយ។
VI-(ស)បេះដូងម្ដាយខ្ទាំខ្ទេច ទឹកភ្នែកអេីយ!សស្រិច កូនបង់នេត្រា(២ដង)តែចិត្តម៉ារ៉ានី នៅព្រមរៀបការអេីយ! ចិត្តកូនប្រសា ស្នេហាស្មោះស អឺអឺអេីងអឺយ។
VII-(ស)ម៉ែពុកគ្មានទ្រព្យអ្វី សម្រាប់អេីយ!ចងដៃ កូនប្រុសស្រីទេ(២ដង) មានតែជូនពរ ដល់កូនទាំងទ្វេអេីយ! ទេវតាគ្រងថែ កូនជួបតែសុខ អឺអឺអេីងអឺយ។