गाने
ហាអូឡាណរ…ណរ…ណាណរណយអើយ…
1- បងនៅមិនសុខចង់តែជួបមុខនាងង៉ា នឹកដល់តែនាងស្រីម៉ាម៉ៃ្ងៗមិនចង់ធ្វើការ
នឹកអូនខ្លាំងពេកបិទភ្នែកមិនលក់ឡើយណា
ស្រីយ៉ងស្រីយ៉ា នៅឯណាគិតដល់បងផង ណាណាយអើយ…
2- បងដើររកនាងស្រីឈឺសរសៃឈឺសរសូង ខាងលិចខាងកើតរហូតដល់ជើងត្បូង
បាត់រូបនាងស្រី នៅឯណាឯណីត្រយ៉ូន មិនឃើញឡើយអូន ឃើញតែប្រពន្ធគេ
ហាអើងអើយ…ណាណយអើយ
R1- បាត់ដំណឹងឈឺងសូន្យ មិនឃើញអូនមកស្រុក តាមរកក៏មិនឃើញ
បងអង្គុយកើតទុក្ខ ក្នុងខ្លួនមិនសុខ អ៊ូយសែនឈឺផ្សារ ណាណយអើ…អើយ
ហាអូឡាណរ…ណរ…ណាណរណយអើយ…
3- បងបាយមិននឹក ទឹកមិនស្រែក ដេកក៏មិនលក់ មិនស្រណុកក្នុងចិត្ត
នឹកដល់តែអូនមួយបងព្រួយបងគិត ខ្លាចតែបណ្តូលចិត្ត អូនមានថ្មីចោលបង ហាអើងអើយ
4- ងាកស្តាំងាកឆ្វេងឃើញតែប្រពន្ធគេ សាច់ឡើងទ្រឡុកទ្រលន់-ទន់ដូចប៉ាត់តេ
សង្សារខ្លួនឯងវង្វេងបាត់ទៅណាទេ ឃើញតែប្រពន្ធគេ អ៊ូយខឹង-ចិត្តណាស់
ហាអូឡាណរ…ណរ…ណាណរណយអើយ…
Written by: ហ៊ាង ម៉េងហួរ