Dari
Lirik
មើលហ្ន៎ក្នុងសួន!
ផ្កាគ្រប់ចំនួន រីកក្រអូប អស្ចារ្យ
មានទាំង ចំប៉ី និង ចំប៉ា
តើអូនប្រាថ្នា បុប្ផា អ្វីដែរ?
មានទាំង ចំប៉ី និង ចំប៉ា
តើអូនប្រាថ្នា បុប្ផា អ្វីដែរ?
ផ្កាអ្វីក៏ដោយ
បើប្រុសបេះឱ្យ អូនឥត ប្រកែកទេ
បេះយកមក អូនថ្នម បំពេ
ដូចជាប្រុសស្នេហ៍ បំពេ ស្រីថ្លៃ
បេះយកមក អូនថ្នម បំពេ
ដូចជាប្រុសស្នេហ៍ បំពេ ស្រីថ្លៃ
ផ្ការីករហង់
ដូចអូននិងបង ដែលប៉ង ស្ម័គ្រមេត្រី
ផ្កាចំប៉ា គឺរូបប្រុសថ្លៃ
ឯផ្កាចំប៉ី គឺស្រីកល្យាណ
ផ្កាចំប៉ា គឺរូបប្រុសថ្លៃ
ឯផ្កាចំប៉ី គឺស្រីកល្យាណ
មើលហ្ន៎ក្នុងសួន!
ផ្កាគ្រប់ចំនួន រីកក្រអូប អស្ចារ្យ
មានទាំង ចំប៉ី និង ចំប៉ា
តើបងប្រាថ្នា បុប្ផា អ្វីដែរ?
មានទាំង ចំប៉ី និង ចំប៉ា
តើបងប្រាថ្នា បុប្ផា អ្វីដែរ?
ផ្កាអ្វីក៏ដោយ
បើអូនបេះឱ្យ អូនឥត ប្រកែកទេ
បេះយកមក បងថ្នម បំពេ
ដូចជាមាសស្នេហ៍ បំពេ ប្រុសថ្លៃ
បេះយកមក បងថ្នម បំពេ
ដូចជាមាសស្នេហ៍ បំពេ ប្រុសថ្លៃ
ផ្ការីករហង់
ដូចអូននិងបង ដែលប៉ង ស្ម័គ្រមេត្រី
ផ្កាចំប៉ា គឺរូបប្រុសថ្លៃ
ឯផ្កាចំប៉ី គឺស្រីកល្យាណ
ផ្កាចំប៉ា គឺរូបប្រុសថ្លៃ
ឯផ្កាចំប៉ី គឺស្រីកល្យាណ
ផ្ការីករហង់
ដូចអូននិងបង ដែលប៉ង ស្ម័គ្រមេត្រី
ផ្កាចំប៉ា គឺរូបប្រុសថ្លៃ
ឯផ្កាចំប៉ី គឺស្រីកល្យាណ
ផ្កាចំប៉ា គឺរូបប្រុសថ្លៃ
ឯផ្កាចំប៉ី គឺស្រីកល្យាណ