Ditampilkan Di

Dari

Lirik

ថ្ងៃស្អែកៗៗ ការបង
ដាច់ហើយចំណង ស្នេហានៃខ្ញុំ
ថ្ងៃនេះ យប់នេះ អូនទ្រហោយំ
ឱ! ទុក្ខអឺយ! ទុក្ខធំជាងភ្នំ
ទុក្ខអឺយ! ទុក្ខខ្ញុំ យំមួយជីវិត
ស្រណោះតែកូន ដែលពួនក្នុងផ្ទៃ
ស្តាយគ្មាននិស្ស័យ ដូចកូនធម្មតា
កើតមកទៅហើយ អ្នកណាបិតា?
បើថ្ងៃស្អែក ថ្ងៃចូលរោងការ
ឳកូននោះណា ការចោលម្តាយហើយ
ថ្លែងប្រាប់អ្នកណា
អនិច្ចាឃើញតែអួលអាក់
ហារទៅវាស្លាក់ ខ្ជាក់ទៅវាស្លែង
មិនការស្រីណា ការចំប្អូនឯង
រឹតតែធ្វើឱ្យខ្ញុំចំបែង
មិនខុសពីខ្លែង ដែលដាច់ខ្សែទេ
ថ្ងៃស្អែកបងការ ថ្ងៃស្អែកអូនកម្ម
ម្តេចឡើយបងផ្តាំ ឱ្យអូនទៅថ្វី?
យប់ខែរះហើយ ម្តេចឡើយហៅថ្ងៃ?
ឬបងចង់បញ្ឈឺចិត្តស្រី?
ឬឱ្យអូនក្ស័យ ក្នុងថ្ងៃការបង?
Written by: Various Artists
instagramSharePathic_arrow_out