Dari
PERFORMING ARTISTS
ខេម
Performer
COMPOSITION & LYRICS
ផល វឌ្ឍន:
Composer
ង៉ូវ សូរិន
Songwriter
Lirik
TikTok : 5
I-ស្ដាយអេីយ! ស្ដាយចិត្តដែលស្មោះ គេគ្មានស្រណោះ អាឡោះភក្ដី(២ដង)អូនហ៊ានក្បត់ការគូថ្មី ឥតក្ដីអាល័យរៀមរ៉ា (ឫព្រោះតែបងពិការ )២ដង វេទនាចិន្ដា ពេលឮដំណឹង។
II-របួសកាយ ឈឺទ្រាំបានពិត របួសផ្លូវចិត្ត រឹតឈឺខ្លាំងម្លុឹង(២ដង)ភ្នែកឆ្វេងប្រែងងឹតឈឹង សម្លឹងមិនឃេីញលោកា(ត្រចៀកឮរឿងខ្លោចផ្សា)២ដង ដំណឹងប្រហារចិន្ដាឲ្យក្ស័យ។
?ភ្លេង...(ច្រៀង III,IV)
III-សង្គ្រាមបង់កែវភ្នែកឆ្វេង ទ្រូងអេីយ! ចំបែង សង្រេងហឫទ័យ(២ដង)ពេលនេះបាត់បង់ចរណៃ គ្មានអ្វីស្ដីថ្លែងវាចា (ផ្លូវចិត្តឈឺឥតឧបមា)២ដង ស្ទេីរប្រេះឱរាចិន្ដារីងរៃ។
IV-តួរឯក ប្រុសស្រុកក្រូចឆ្មារ អស់ន័យខ្លឹមសារសម្រាប់ពីសី(២ដង)ទេីបអូនបែកចិត្តយកថ្មី ភ្លេចថ្ងៃសាងក្ដីស្នេហា(អូនភ្លេចរាល់អនុសារ)២ដង ខ្លួនអេីយ! ពិការ អនិច្ចាពេកក្រៃ។
Written by: ង៉ូវ សូរិន, ផល វឌ្ឍន: