I successi di Ros Sereysothea
Crediti
Testi
ខ្ញុំច្រៀង ពីចម្រៀងរឿងជីវី
រស់លើធរណី ដូចក្នុងស្រមៃ
កំពុងបានសុខ ទុក្ខមកប្រល័យ
គ្មានគេប្រណី ដល់ស្រីកំព្រា
ស្រីអភ័ព្វ រស់គ្មានទ្រព្យ ដូចយប់ងងឹត
គេមិនអាណិត តែមានវាសនា
ជួបនឹងអ្នកបុណ្យ មានធម៌មេត្តា
ជីវិតភ្លឺថ្លា ដូចផ្កា រីកថ្មី
ព្រំដែន ជីវិត
វាសនាកម្រិត ឱ្យខ្ញុំជាស្រី
នេះគឺបុណ្យ កុសលដែលសាងរាល់ថ្ងៃ
ឬជារាសី ស្រីអភ័ព្វ អាប់វាសនា
ចម្រៀង ដែលខ្ញុំច្រៀងរឿងជីវិតមនុស្ស
ទោះស្រីឬប្រុស អ្នកមានហ៊ឺហា
អ្នកក្រកំព្រា ក៏ជៀសមិនផុត ពីក្តីមរណា
គួរគ្រប់គ្នា បា្រថ្នាក្តីល្អ
Written by: ទេព សុខុម, សំ សាខន