Crediti
COMPOSITION & LYRICS
Tena Khimphun
Songwriter
PRODUCTION & ENGINEERING
IEZG
Producer
Testi
ពន្លឺច័ន្ទអោយខ្ញុំតែលតោល
ចាំងបង្កើតស្រមោល
ស្រមោលអតិត
ធ្វើឲ្យខ្ញុំគិតដល់មនុស្សស្រីម្នាក់
នឹកនាងខ្លាំងណាស់ពេលមានភ្លៀងធ្លាក់
ធ្លាប់ជិះម៉ូតូពីរនាក់
កណ្ដាលភ្លៀងធ្លាក់
មេឃសែនត្រជាក់អូនអោបពីក្រោយខ្នង
ស្នាមថើបស្នាមទឹកមាត់អូន
ដាមជាប់នៅខ្នេីយ បងកេីយរាល់យប់
មិនអាចលាងលុប មិនអាចបញ្ឈប់ចិត្តស្នេហ៍
ខ្យល់ត្រជាក់ធ្វើឲ្យខ្ញុំឯកា
មានអារម្មណ៍ថានឹកសង្សារចាស់
តើពេលនេះអូនសុខទុកដូចម្តេចខ្លះ
នៅដូចមុនដែរឬអ្វី
នឹកលេខចាស់អូនធ្លាប់ប្រើ
ចង់អោយអូនបើកប្រើវាជាថ្មី
ត្រឹមខលសួរសុខទុក្ខស្រី
តើអូនសុខសប្បាយទេ
ពេលគ្មានបង
ខោអាវដែលអូនបានទិញអោយ
បងនៅពាក់វានៅឡើយ
ទោះគ្មានត្រើណត្រើយ
ទោះវាចាស់ហើយក៏នៅតែប្រើ
សំណេីមគ្រាប់ខ្សាច់ត្រជាក់ឥតល្ហែ
ដានជើងយើងទាំងទ្វេរ
ធ្លាប់ដាក់ក្បែរគ្នា
សរសេរឈ្មោះពុំងារនៅលើឆ្នេរខ្យាច់
អារម្មណ៍ប្រែភ្លឹកឃើញទឹករលក
ហាក់ដូចបក់ដៃស្រែហៅ
ប្រផ្នូលអ្វីទៅ
ឬមួយក៏ពៅនៅនឹកបងដែរ
ខ្យល់ត្រជាក់ធ្វើឲ្យខ្ញុំឯកា
មានអារម្មណ៍ថានឹកសង្សារចាស់
តើពេលនេះអូនសុខទុកដូចម្តេចខ្លះ
នៅដូចមុនដែរឬអ្វី
នឹកលេខចាស់អូនធ្លាប់ប្រើ
ចង់អោយអូនបើកប្រើវាជាថ្មី
ត្រឹមខលសួរសុខទុក្ខស្រី
តើអូនសុខសប្បាយទេ
ពេលគ្មានបង
អហោសិកម្មអោយរូបបងផង
សុំទោសរាល់រឿងរាវដែលកន្លង
បងគ្មានបំណងនោះទេ
Written by: Tena Khim phun, Tena Khimphun