In primo piano

Crediti

Testi

ជាតិនេះមានកម្ម ប្រចាំជាប់ក្នុងចិន្ដា
ជួបប្ដីឫស្យាសាវា លេងល្បែងស្រាស្រី
ពេលមកដល់ផ្ទះ ធ្វើឫកហី
ទោះយប់ ទោះថ្ងៃ ទាស់សំដី
ជ្រក់ជ្រេញចិត្តស្រី ខ្វះក្ដីថ្នាក់ថ្នមស្នេហ៍
ពេលចង់រួមរស់រួមរឹត ទាំងចិត្តរុញច្រាន
លុះដល់ពេលបានសុខសាន្ត បោះបង់មាសមេ
ប្រាសដេកច្រង៉ាង មិនគិតគ្នេរ
ដល់រូបស្រីដែល ត្រូវភ្លើងស្នេហ៍
ដុតរោលគ្មានល្ហែ ងាករេឥតស្រាកស្រាន
អនិច្ចាឱ!កម្ម កម្មចាំ កម្មជួប
បានមករួមរស់ រួមកាយរួមប្រាណ
ប្រុសចិត្តសាវា សាមាន្យ
គ្មានស្គាល់សុខសាន្ត បានតែទុក្ខា
ប្ដីចិត្តកន្លង់ បោះបង់ក្ដីសប្បុរស
ទុកស្រីឱ្យរស់រងគ្រោះ រុះរោយដូចផ្កា
ទិញទាក់ យកប្រាក់ឃុំចិន្តា
ទាក់ទិញស្នេហាគ្មានមេត្តា
ឱ្យស្រីទុក្ខា ប្រាសចាកក្ដីរីករាយ
ជាតិនេះមានកម្ម ប្រចាំជាប់ក្នុងចិន្ដា
ជួបប្ដីឫស្យាសាវា លេងល្បែងស្រាស្រី
ពេលមកដល់ផ្ទះ ធ្វើឫកហី
ទោះយប់ ទោះថ្ងៃ ទាស់សំដី
ជ្រក់ជ្រេញចិត្តស្រី ខ្វះក្ដីថ្នាក់ថ្នមស្នេហ៍
ពេលចង់រួមរស់រួមរឹត ទាំងចិត្តរុញច្រាន
លុះដល់ពេលបានសុខសាន្ត បោះបង់មាសមេ
ប្រាសដេកច្រង៉ាង មិនគិតគ្នេរ
ដល់រូបស្រីដែល ត្រូវភ្លើងស្នេហ៍
ដុតរោលគ្មានល្ហែ ងាករេឥតស្រាកស្រាន្ត
អនិច្ចាឱ!កម្ម កម្មចាំ កម្មជួប
បានមករួមរស់ រួមកាយរួមប្រាណ
ប្រុសចិត្តសាវា សាមាន្យ
គ្មានស្គាល់សុខសាន្ត បានតែទុក្ខា
ប្ដីចិត្តកន្លង់ បោះបង់ក្ដីសប្បុរស
ទុកស្រីឱ្យរស់រងគ្រោះ រុះរោយដូចផ្កា
ទិញទាក់ យកប្រាក់ឃុំចិន្តា
ទាក់ទិញស្នេហា គ្មានមេត្តា
ឱ្យស្រីទុក្ខា ប្រាសចាកក្ដីរីករាយ
អ្ហ៎ា!
Written by: ញឺក សារិន, ម៉ក ឈួន
instagramSharePathic_arrow_out