Crediti
PERFORMING ARTISTS
Eung Nary
Performer
COMPOSITION & LYRICS
Ell Bunna
Songwriter
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
Producer
Testi
រាំងដុះមាត់បឹងរាំងប្រឹងចេញផ្កា
ដល់ខែវស្សាផ្កាស្រស់បំព្រង
រាំងដុះមាត់បឹងរាំងប្រឹងចេញផ្កា
ដល់ខែវស្សាផ្កាស្រស់បំព្រង
រំយោលក្បាច់ជរល្អដូចគេចង
រាំងមានបំណងផ្សងរកគូព្រេង
កាលពីខែប្រាំងរាំងលាស់ត្រួយខ្ចី
រាំងដុះលើដី ដីបែកក្រហែង
កាលពីខែប្រាំងរាំងលាស់ត្រួយខ្ចី
រាំងដុះលើដី ដីបែកក្រហែង
វស្សាទឹកលិចរាំងអស់ចំបែង
រាំងអាយុវែងចេញផ្ការាល់ឆ្នាំ
ត្រួយរាំងលាស់ហើយអូនអ្ហើយបេះចុះ
បេះទៅមិនខុសទុកយកទៅញាំ
ត្រួយរាំងលាស់ហើយអូនអ្ហើយបេះចុះ
បេះទៅមិនខុសទុកយកទៅញាំ
ពេលរាំងចេញត្រួយម្ចាស់រាំងសូមផ្ដាំ
ស្រីណាបានញាំគូព្រេងបងហើយ
ឱ្យតែអូនភ្លក់ជក់មាត់មិនតិច
បើសិនចង់គេច គេមិនរួចឡើយ
ឱ្យតែអូនភ្លក់ជក់មាត់មិនតិច
បើសិនចង់គេច គេចមិនរួចឡើយ
ត្រួយរាំងខ្សឹបសួរសូមឱ្យស្រីឆ្លើយ
បើចូលពោះហើយព្រមស្ម័គ្របងទៅ
Written by: Ell Bunna