Crediti
PERFORMING ARTISTS
Touch Phira
Performer
COMPOSITION & LYRICS
កែម សំណាង
Composer
ទូច ភីរ៉ា
Songwriter
Testi
I.ជិតដល់ភ្ជុំហើយអាពួកម៉ាកអើយគ្នាSADណាស់ណា ដល់ខែភ្ជុំហើយអាពួកម៉ាកអើយគ្នាបាត់សង្សារ ឥឡូវនាងដាច់ចិត្ត លែងស្នេហ៍លែងស្និទ្ធចោលកូនតាអាចារ្យ អូននាងភ្លេចសន្យា ស្នេហ៍កូនអ្នកផ្សារស្គមឡើងដូចកុកគ្រោង
II.ចូលដល់រដូវភ្ជុំហើយ អាពួកម៉ាកអើយគ្នានេះដេកមិនសុខ គ្នាស្រណោះឆ្នាំមុន ធ្លាប់តែធ្វើបុណ្យជុំគ្នាត្រុកៗ ឆ្នាំនេះកម្សត់យ៉ាកធុញថប់ឥតស្រាកអារម្មណ៍កំពុងអុកឡុក ខ្លាចមិនបានសុខឬមួយម៉ែដុកឱ្យអូនឯងចោលបង..
III.អូយរលឹមបុណ្យភ្ជុំ ផ្គរលាន់ក្អាត់យំមេឃភ្លៀងរលឹមបងនឹករលឹកស្នេហ៍ស្នង បុណ្យទានគេជួបជុំ ចំណែកឯខ្ញុំអង្គុយព្រួយសៅហ្មង បងនឹកនាង គ្មានអូនទ្រូងបងសែនកំព្រា បងរីងរៃមិនដឹងថ្ងៃណាយើងបានជួបគ្នា..SAD..
Written by: កែម សំណាង, ទូច ភីរ៉ា

