Testi
ចង់ដឹងថាអូនសុខសប្បាយទេ មាននឺកដល់រូបបងទេ រឿងរ៉ាវកន្លងបងនិងមាសមេ ធ្វើឱ្យបងមិនអាចបំភ្លេច រូបអូនឡើយ
ស្នេហាដែលបានរលត់ទៅហើយ តើគួរបន្ទោសអ្នកណា តើនេះឬហៅថាស្នេហា បែកគ្នាមិនមែនសុទ្ធមានន័យថាអស់ចិត្តស្រឡាញ់
តែអូនដូចជាមិនយល់ពីបង ស្រឡាញ់ពេកក្លាយជាកំហុស បារម្ភខ្លាំងពេកក្លាយជាសម្ពាធ អត្ថន័យតែមួយគត់ដែលបងចង់ឱ្យរូបអូនដឹង គឺព្រោះតែស្រឡាញ់
ទីនេះហើយយើងផ្ដើមរួមគ្នា តែពេលនេះរូបពុំងា ចាកចេញដោយមិនលាមួយម៉ាត់ បងគ្រាន់ចង់ប្រាប់ថាបងនៅនឹកអូនតែម្នាក់ ខំសរសេរចម្រៀងបញ្ជាក់ បញ្ជាក់ពីចិត្តនឹកអាល័យ
ថ្ងៃនេះពេលនេះគ្មានបងទៀតទេ បងបានត្រឹមឈរមើលមាសមេ អូននិងគេមានក្ដីសុខ ពេលបែកពីបងរូបអូនត្រូវតែចេះថែខ្លួន កុំឱ្យគេធ្វើបាបចិត្តស្ងូន ដូចបងធ្វើបាបអូន
គ្រប់យ៉ាងបានប្រែក្រឡាស់ទៅហើយ តើគួរបន្ទោសអ្នកណា បងស្រឡាញ់ហួងហែងជីវ៉ា ចុងក្រោយបានត្រឹមតែចេតនា មុសាពីស្ងួន
Pre2: បងធ្វើបាបអូនកោតស្ងួនហ៊ានថា ស្រែកដាក់បងគ្រប់កាយវិការ រុញច្រានឱ្យឆ្ងាយពីជីវ៉ា អូនថាស្នេហាយើងធ្វើឱ្យនិម្មលថប់ដង្ហើម ល្មមហើយគួរចាកចេញ
Written by: Ros Pichcrovel, Rous Pichvimeanratana