クレジット
COMPOSITION & LYRICS
Peou Sipho
Songwriter
歌詞
ទឹកភ្នែកស្រក់ដក់ជាប់លើភក្រ្តា ជាសញ្ញាចិន្ដានៅអាល័យ
ព្រោះអូនត្រូវឃ្លាតចាកចេញទៅពីប្រុសថ្លៃ ថ្ងៃស្អែកនេះហើយ
ទឹកភ្នែកស្រក់ដក់ជាប់លើភក្រ្តា លោមស្នេហាដែលធ្លាប់បានកៀកកើយ
អូនឃ្លាតទៅមិនដឹងជានៅថ្ងៃណាឡើយ បានជួបត្រាណត្រើយស្នេហ៍សុខសាន្ដ
អូនមិនអាចស្មានបានថា ថ្ងៃណាអូននឹងបាន ជួបបង ដូចចិត្ត ដូចបំណង រួមប្រាណ
ជីវិតរស់ទាំងរំខាន ព្រោះចិត្តមិន ដែលនឹកស្មាន ថាឃ្លាតប្រាណ ពីប្រុសពៅ
ទឹកភ្នែកស្រក់ដក់ជាប់លើភក្រ្តា អូនយល់ថាចិត្តបងរែងហ្មងសៅ
ក្ដៅឆេះរោលឆួលលើចំណងដែលមាននៅ ព្រោះបងត្រូវឃ្លាតស្នេហា
អូនមិនអាចស្មានបានថា ថ្ងៃណាអូននឹងបាន ជួបបង ដូចចិត្ត ដូចបំណង រួមប្រាណ
ជីវិតរស់ទាំងរំខាន ព្រោះចិត្តមិន ដែលនឹកស្មាន ថាឃ្លាតប្រាណ ពីប្រុសពៅ
ទឹកភ្នែកស្រក់ដក់ជាប់លើភក្រ្តា អូនយល់ថាចិត្តបងរែងហ្មងសៅ
ក្ដៅឆេះរោលឆួលលើចំណងដែលមាននៅ ព្រោះបងត្រូវឃ្លាតស្នេ... ហា!
ស្នេហា! ស្នេហា! ស្នេហា!
Written by: Peou Sipho