Sinn Sisamouthのトップソング
クレジット
PERFORMING ARTISTS
Sinn Sisamouth
Performer
COMPOSITION & LYRICS
Sinn Sisamouth
Songwriter
Voy Ho
Songwriter
Svay Sam Eua
Songwriter
Mer Bun
Songwriter
Has Salan
Songwriter
PRODUCTION & ENGINEERING
CVMA
Producer
歌詞
គេងមកអូន គេងកើយភ្លៅ
ហើយពាលពៅ ចោលភ្នែកមើលចន្ទមណ្ឌល
រះក្រឡង់ ដូចភ័ក្រនិមល
ដែលធ្លាប់យល់ រាល់ពេលមិនអាច ភ្លេចឡើយ
គេងមកចុះ ស្រស់ចរណៃ
ស្តាប់តន្ត្រី ធម្មជាតិប្រគុំរវើយ
ខ្យល់ត្រជាក់ ធ្លាក់មករំភើយ
មាសបងអើយ យើងបានធូរស្បើយទុក្ខា
ស្រឡាញ់ណាស់ មិនចង់ឱ្យឃ្លាត
គ្រប់ៗជាតិ កុំឃ្លាតភ័ក្ត្រា
ដូចព្រះច័ន្ទ និងដួងតារា
ភ្ជាប់វាសនា ស្នេហាអស់មួយជីវិត
ស្រឡាញ់ណាស់ មិនចង់ឱ្យឃ្លាត
គ្រប់ៗជាតិ កុំឃ្លាតភ័ក្ត្រា
ដូចព្រះច័ន្ទ និងដួងតារា
ភ្ជាប់វាសនា ស្នេហាអស់មួយជីវិត
គេងមកពៅ គេងកម្សាន្ត
ហើយកុំស្មាន កុំព្រួយថាបងបែកចិត្ត
រៀមស្រឡាញ់ ហើយថែមអាណិត
នេះពាក្យពិត វណ្ណះកវីនៃអូន
គេងមកពៅ គេងកម្សាន្ត
ហើយកុំស្មាន កុំព្រួយថាបងបែកចិត្ត
រៀមស្រលាញ់ ហើយថែមអាណិត
នេះពាក្យពិត វណ្ណះកវីនៃអូន
នេះពាក្យពិត វណ្ណះកវីនៃអូន
Written by: Has Salan, Mer Bun, Sinn Sisamouth, Svay Sam Eua, Voy Ho