歌詞

ទឹកអើយ អើយទឹកអ្នកកុំអាលហូរ
អូរអើយ អើយអូរ អ្នកកុំអាលជន់
បើទឹកចង់ហូរ ចាំខ្ញុំឆ្លងមុន
បើអូរចង់ជន់ សុំឆ្លងសិនរ៉ា
វស្សាទឹកឡើង លិចប្រៀបមាត់បឹង
កុកហើរសម្លឹង ទន្ទឹងមច្ឆា
ខ្ញុំសុំឆ្លងអូរ ទៅជួបសង្សារ
អូរអ្ហើយមេត្តា កុំអាលជន់អី
មិនទាន់ស្គាល់ប្រាណ បានស្គាល់ត្រឹមឈ្មោះ
បងហុចអំបោះ អូនស្រណោះដៃ
ចិត្តអូនផ្តើមនឹក ល្ងាចព្រឹកយប់ថ្ងៃ
អូនប្រគល់ស្បៃ សែនអាល័យចិត្ត
សង្ឃឹមឆ្ងងទូក ទូកអត់ច្រវា
សូមអូរមេត្តា ប្រណីអាណិត
សណ្តោសខ្ញុំម្តង សុំអង្វរចិត្ត
អូរអ្ហើយអាណិត ឈប់ជន់សិនទៅ
ទឹកអើយ អើយទឹកអ្នកកុំអាលហូរ
អូរអើយ អើយអូរ អ្នកកុំអាលជន់
បើទឹកចង់ហូរ ចាំខ្ញុំឆ្លងមុន
បើអូរចង់ជន់ សុំឆ្លងសិនរ៉ា
វស្សាទឹកឡើង លិចប្រៀបមាត់បឹង
កុកហើរសម្លឹង ទន្ទឹងមច្ឆា
ខ្ញុំសុំឆ្លងអូរ ទៅជួបសង្សារ
អូរអ្ហើយមេត្តា កុំអាលជន់អី
មិនទាន់ស្គាល់ប្រាណ បានស្គាល់ត្រឹមឈ្មោះ
បងហុចអំបោះ អូនស្រណោះដៃ
ចិត្តអូនផ្តើមនឹក ល្ងាចព្រឹកយប់ថ្ងៃ
អូនប្រគល់ស្បៃ សែនអាល័យចិត្ត
សង្ឃឹមឆ្ងងទូក ទូកអត់ច្រវា
សូមអូរមេត្តា ប្រណីអាណិត
សណ្តោសខ្ញុំម្តង សុំអង្វរចិត្ត
អូរអ្ហើយអាណិត ឈប់ជន់សិនទៅ
Written by: Nhem Phon, Sinn Sisamouth
instagramSharePathic_arrow_out