뮤직 비디오

ក្រោមសំឡេងទឹកភ្លៀង - ស៊ីន ស៊ីសាមុត | Sinn Sisamouth
YouTube에서 ក្រោមសំឡេងទឹកភ្លៀង - ស៊ីន ស៊ីសាមុត | Sinn Sisamouth 보기

제공

크레딧

실연 아티스트
Sinn Sisamouth
Sinn Sisamouth
실연자
작곡 및 작사
ពៅ សុីផូ
송라이터

가사

យប់នេះដួងចន្ទ ចែងចាំងរស្មីចម្លែក
ធម្មជាតិក៏ប្លែក ខុសពីធម្មតា
ជំនោរបក់មក ក្រអូបក្លិនផ្កា
ថ្នាក់ថ្នមដល់ដួងចិន្ដា ដោយហត្ថាទន់ត្រជាក់
យប់នេះគឺយប់ ដែលរៀមមានភ័ព្វវាសនា
ជួបទេពធីតា ដែលចិត្តជំពាក់
បើកភ្នែកឃើញច្បាស់ សម្រស់ដួងភ័ក្ត្រ
ថាពិតជារូបវរលក្ខណ៍ ជឿជាក់មិនមែនសុបិន
រៀមបានលើកហត្ថ ថ្នាក់ថ្នមរាងកាយ
ចិត្តឥតមាននឿយណាយ ហាក់ដូចជួបឋានព្រះឥន្ទ្រ
នាសាខំស្រង ខំស្រូបយកក្លិន
ផ្កាអ្វីក៏មិនក្រអូប ដូចក្លិនកល្យាណ
ពេលរៀមភ្ញាក់ឡើង ដឹងខ្លួនស្រវារកស្រី
រាត្រីក៏ក្លាយ ជាក្ដីខកខាន
រសស្នេហ៍ស្រមោល ដែលចាប់មិនបាន
សុបិនបានវង្វេងឋាន បានជួបតែស្នេហ៍ឥតន័យ
Written by: ពៅ សុីផូ
instagramSharePathic_arrow_out