크레딧

실연 아티스트
Pen Ran
Pen Ran
실연자
작곡 및 작사
ពៅ សុីផូ
작사가 겸 작곡가

가사

ស្ដាយអើយសែនស្ដាយ ចិត្តដែលស្រឡាញ់
ស្ដាយមិនគួរចាញ់ ពាក្យបោកឬស្យា
ដូចហង្សបាក់ស្លាប ដោយព្រួញស្នេហា
ដួងចិត្តឈឺផ្សា អស់មួយជីវិត
ស្ដាយចិត្តស្ដាយកាយ ដែលបានប្រគល់
បែរជាទទួល កង្វល់ក្នុងចិត្ត
ភពមានរស្មី ក្លាយជាងងឹត
រស្មីជីវិតសាបសូន្យ ទៅហើយ
ចម្រៀង បក្សា សុរិយារៀបលិច
មិនអាចបំភ្លេច ក្តីស្នេហ៍បានឡើយ
ស្រណោះខ្យល់ជំនោរ រដូវរំហើយ
គ្រាដែលកៀកកើយ នែបនិត្យឱរ៉ា
ស្ដាយអើយសែនស្ដាយ ស្នេហ៍បរិសុទ្ធ
ឥឡូវរលត់ គ្មានភ័ព្វវាសនា
សង្ឃឹមថ្ងៃស្អែក ក៏ដូចថ្ងៃណា
អស់ហើយខ្លឹមសារ ក្នុងជីវិតខ្ញុំ
ចម្រៀងបក្សា សុរិយារៀបលិច
មិនអាចបំភ្លេច ក្តីស្នេហ៍បានឡើយ
ស្រណោះខ្យល់ជំនោរ រដូវរំហើយ
គ្រាដែលកៀកកើយ នែបនិត្យឱរ៉ា
ស្ដាយអើយសែនស្ដាយ ស្នេហ៍បរិសុទ្ធ
ឥឡូវរលត់ គ្មានភ័ព្វវាសនា
សង្ឃឹមថ្ងៃស្អែក ក៏ដូចថ្ងៃណា
អស់ហើយខ្លឹមសារ ក្នុងជីវិតខ្ញុំ
Written by: ពៅ សុីផូ
instagramSharePathic_arrow_out

Loading...