Sinn Sisamouth의 상위 곡
크레딧
실연 아티스트
Sinn Sisamouth
실연자
작곡 및 작사
ពៅ សុីផូ
송라이터
가사
ចង់ត្រឹមឃើញ ភ័ក្រ្តអូន
មិនបានខ្លួនក៏ហី ទៅចុះ
ចង់ត្រឹមតែឃើញ សម្រស់
រូបនាងមិនដែល ឃើញសោះ
ស្រស់អើយ សែនស្រស់ម្ល៉េះទេ
ចង់ត្រឹមតែឃើញ ដំណើរ
រាងស្រីដើរក៏សម លើសគេ
បុណ្យអ្វីសាងពី បុព្វេ
បានជាជាតិនេះ មានស្នេហ៍
អោយគេ វង្វេងគ្រប់គ្នា
ឃើញភ័ក្រ្តមួយដង
អស់ក្តីសៅហ្មងមួយគ្រា
បើឃើញរាល់ថ្ងៃ ហឫទ័យកំព្រា
ក្លាយជាវិមានសុវណ្ណ
ចង់ត្រឹមតែឃើញនេត្រា
រស្មីថ្លាដូចរស្មីច័ន្ទ
បើសិនបានលូកដៃកាន់
ដួងចិត្តបងមានប៉ុន្មាន
ជូនកែវកល្យាណទាំងអស់
ចង់ត្រឹមតែឃើញនេត្រា
រស្មីថ្លាដូចរស្មីច័ន្ទ
បើសិនបានលូកដៃកាន់
ដួងចិត្តបងមានប៉ុន្មាន
ជូនកែវកល្យាណទាំងអស់
Written by: ពៅ សុីផូ