제공

크레딧

실연 아티스트
So Savoeun
So Savoeun
실연자
작곡 및 작사
កែវឯម និង សូសាវឿន
송라이터

가사

ស្រីតូចចំណាប់ ចាប់ច្រឡំ
ចង្កេះមូលក្លំ ត្រគាកសាយអើយ
ស្រីតូចចំណាប់ ចាប់ច្រឡំ
ចង្កេះមូលក្លំ ត្រគាកសាយ
ខ្លួនអូនក្រមុំ ឬមេម៉ាយ
មកនេះឆោមឆាយ បងសូមសួរការ
មុខមូលក្រឡង់ ដូចព្រះចន្ទពេញបូណ៌មី
ម្រាមដៃស្រី ស្រួចដូចបន្លាអើយ
មុខមូលក្រឡង់ ដូចព្រះចន្ទពេញបូណ៌មី
ម្រាមដៃស្រី ស្រួចដូចបន្លា
បងឃើញមុខស្រី បងសូមស្នេហា
សូមអូនមេត្តា មេត្តាប្រណី
ស្អប់មនុស្សថ្គាមខ្លា ចង្កាហ៊ីង
ក្បាលពោះកំពីង ជំហរក្របីអើយ
ស្អប់មនុស្សថ្គាមខ្លា ចង្កាហ៊ីង
ក្បាលពោះកំពីង ជំហរក្របី
ចិញ្ចើមពស់វែក ភ្នែកមាន់ព្រៃ
ឈប់ទៅកុំស្ដី ប្រុសចោលម្សៀត
ស្រីៗចូលចិត្ត ស្រឡាញ់ផង
មនុស្សដូចបង មនុស្សអ្នកមានជាតិអើយ
ស្រីៗចូលចិត្ត ស្រឡាញ់ផង
មនុស្សដូចបង មនុស្សអ្នកមានជាតិ
ល្អទាំងរូបល្អទាំងមាយាទ
ស្រីណាហ៊ានបៀត ស្រីនោះបានសម្រេច
ក្រឡេកមើលក្បាលបង ដូចក្បាលទូក
ភ្នែកដូចភ្នែកជ្រូក មកពីស៊ីច្រាច់អើយ
ក្រឡេកមើលក្បាលបង ដូចក្បាលទូក
ភ្នែកដូចភ្នែកជ្រូក មកពីស៊ីច្រាច់
ជ្រូកបងគ្រាន់តែ មិនទាន់បានសម្រេច
ជ្រូកអូនឃើញច្រាច់ ត្របាក់មុនខ្ញុំ
ខ្ញុំមិនចង់និយាយចូល
ស្អប់មុខបងឯង មើលតែផ្សែងរុំ
មកពីចង្ក្រានអូនឯងធំ
បានជាផ្សែងរុំ មុខខ្ញុំជិតអើយ
ក្ដៅអីចិត្តអីនឹងបងណាស់
ចង់ដាក់មួយដៃ ឱ្យបងកំពិត
ធ្វើអ្វីធ្វើចុះ បងលែងគិត
ឱ្យតែបានស្និត ជិតអូនស្រីអើយ
Written by: កែវឯម និង សូសាវឿន
instagramSharePathic_arrow_out