크레딧
실연 아티스트
Sinn Sisamouth
실연자
Ros Sereysothea
실연자
작곡 및 작사
ស្វាយ សំអឿ
작사가 겸 작곡가
가사
បុប្ផារីកស្រស់ សម្ផស្សប្លែក សម្ផស្សប្លែក
ប្រទាញកែវភ្នែក ឱ្យអឺយ! គយគន់
ដូចសែងសុរិយា លឿងអឺយ! ស្រទន់
ស្លុតស្លុងជីពជន្ម ក្នុងឱ! ព្រឹក្សា
ឱ! ហា! អឺ! អឺង! អឺយ!
ថាដូច្នោះ ខ្ញុំមិនជឿឡើយ
រស្មីចាំងចែង កុំក្រែងព្រឹក កុំឱ! ក្រែងព្រឹក
ធ្វើឱ្យខ្ញុំភ្លឹក នឹកឱ! វោហា
ដូចទឹកអម្រិត ផ្ដិតឱ! ចិន្ដា
ប្រទាញសោតា ឱ្យឱ! វិលវល់
ឱ! ហា! អឺ! អឺង! អឺយ!
សមនេះសម ពុំមានទាស់ទេ
ស្រស់អើយ! ស្រស់ល្អ កម្រដូច កម្រដូច
ញញឹមចោលខួច ឱ្យអឺយ! បងខ្វល់
រៀមសូមជូនចិត្ត ជាអឺយ! កំណល់
សម្រាប់និមល ទៅឱ! ថ្ងៃមុខ
ឱ! ហា! អឺ! អឺង! អឺយ!
ខ្ញុំមិនសម ជាគូបងទេ
ឋានះ វណ្ណះ ខុសគ្នាពេក ខុសឱ! គ្នាពេក
ខ្ញុំសូមប្រកែក មិនឱ! ដាក់ទុក
ស្រឡាញ់បងទៅ ពៅអឺយ! បានសុខ
ពីនេះទៅមុខ អូនអឺយ! លែងព្រួយ
ឱ! ហា! អឺ! អឺង! អឺយ!
យើងបានសុខ ឥតទុក្ខព្រួយឡើយ
ស្រស់អើយ! ស្រស់ល្អ កម្រដូច កម្រដូច
ញញឹមចោលខួច ឱ្យអឺយ! បងខ្វល់
រៀមសូមជូនចិត្ត ជាអឺយ! កំណល់
សម្រាប់និមល ទៅឱ! ថ្ងៃមុខ
ឱ! ហា! អឺ! អឺង! អឺយ!
ខ្ញុំមិនសម ជាគូបងទេ
ឋានះ វណ្ណះ ខុសគ្នាពេក ខុសឱ! គ្នាពេក
ខ្ញុំសូមប្រកែក មិនឱ! ដាក់ទុក
ស្រឡាញ់បងទៅ ពៅអឺយ! បានសុខ
ពីនេះទៅមុខ អូនអឺយ! លែងព្រួយ
ឱ! ហា! អឺ! អឺង! អឺយ!
យើងបានសុខ ឥតទុក្ខព្រួយឡើយ
Written by: ស្វាយ សំអឿ