Sinn Sisamouth의 상위 곡
크레딧
가사
បងឃ្លាតឃ្លា
ឆ្ងាយពីពុំងាទៅទាំងក្ដីស្រឡាញ់
ឃ្លាតឆ្ងាយកាយ... ទាំងក្នាញ់
ចុះចាញ់ចិត្តដែល ប្រាថ្នា
ស្នេហ៍ឥតខ្លឹមសារ ឥតន័យ
រាល់ថ្ងៃយំយែក
បងឃ្លាតឆ្ងាយ
ឃ្លាតទាំងសោកស្ដាយ ឃ្លាតទាំងទឹកភ្នែក
ទ្រូងស្ទើរបែក
ចម្រៀងថ្ងៃស្អែកហៅអូន
កែវភ្នែកសម្លឹងភ្លឺថ្លា
ក្លាយជានេត្រា ស្រពោន
មិនស្មានសោះថាព្រាត់ស្ងួន
វេរាផ្ទួន លើក្បូនស្នេហ៍កម្ម
ឃ្លាតក្លិនខ្លួន
ឆ្ងាយពីនឹមនួន ទាំងពុំបានផ្ដែផ្ដាំ
ទ្រូងខ្លោចផ្សា... ខ្ទេចខ្ទាំ
រណ្ដំភពស្នេហ៍ ភពទុក្ខ
គ្មានស្គាល់ក្ដីសុខម្ដងណា
ស្នេហាជូរចត់
ឥតសង្ឃឹម
ថាបានញញឹម មានតែប្រាសព្រាត់
ទោះទ្រាំអត់
គ្មានថ្ងៃប្រាកដជួបឡើយ
ឃ្លាតក្លិនខ្លួន
ឆ្ងាយពីនឹមនួន ទាំងពុំបានផ្ដែផ្ដាំ
ទ្រូងខ្លោចផ្សា... ខ្ទេចខ្ទាំ
រណ្ដំភពស្នេហ៍ ភពទុក្ខ
គ្មានស្គាល់ក្ដីសុខម្ដងណា
ស្នេហាជូរចត់
ឥតសង្ឃឹម
ថាបានញញឹម មានតែប្រាសព្រាត់
ទោះទ្រាំអត់
គ្មានថ្ងៃប្រាកដ ជួបឡើយ