크레딧

실연 아티스트
Pen Ran
Pen Ran
실연자
작곡 및 작사
ហាសសាឡន សុីនសុីសាមុត
작사가 겸 작곡가

가사

ឥឡូវចូលឆ្នាំចិតបួន
ប្រុសៗ តែងខ្លួន ជាងឆ្នាំចិតបី
ប្រុងខ្លួនពួកយើង ស្រីៗ
ប្រុងខ្លួនពួកយើង ស្រីៗ
មានម៉ូត ថ្មីៗ គេដណ្ដើមយកអស់
សក់វែង ស្រីៗ មិនថា
សក់វែង ស្រីៗ មិនថា
ឥឡូវឃើញពាក់វ៉ែនតាធំទៀត
អាវជីប រឹបខ្លួន ចង្អៀត
អាវជីប រឹបខ្លួន ចង្អៀត
ជើងខោធំទៀត ស្រីៗ សុំខ្មាស
មានខ្លះខ្ញុំឃើញទាបសោះ
ស្រាប់តែពេលនោះ ឃើញខ្ពស់ជ្រងោ
មើលកែង ស្បែកជើង នោះហ្ន!
មើលកែង ស្បែកជើង នោះហ្ន!
និយាយមិនភរ វែងជាងមួយតឹក
ខ្ញុំហៅថាបុរសកែងចោត
ខ្ញុំហៅថាបុរសកែងចោត
ខ្ញុំសួរដូចឆោត ថាស្បែកជើងម៉ូតអី?
គេឆ្លើយថាម៉ូតចេញថ្មី
គេឆ្លើយថាម៉ូតចេញថ្មី
ខ្ចីពី ស្រីៗ ឱ្យប្រុសពាក់ម្ដង
មានខ្លះខ្ញុំឃើញទាបសោះ
ស្រាប់តែពេលនោះ ឃើញខ្ពស់ជ្រងោ
មើលកែងស្បែកជើងនោះហ្ន!
មើលកែងស្បែកជើងនោះហ្ន!
និយាយមិនភរ វែងជាងមួយតឹក
ខ្ញុំហៅថាបុរសកែងចោត
ខ្ញុំហៅថាបុរសកែងចោត
ខ្ញុំសួរដូចឆោត ថាស្បែកជើងម៉ូតអី?
គេឆ្លើយថាម៉ូតចេញថ្មី
គេឆ្លើយថាម៉ូតចេញថ្មី
ខ្ចីពី ស្រីៗ ឱ្យប្រុសពាក់ម្ដង
Written by: ហាសសាឡន សុីនសុីសាមុត
instagramSharePathic_arrow_out

Loading...