가사

មើលមិនដឹងថាពេលព្រលឹម មើលមិនដឹងថាពេលព្រលប់
មើលមិនឃើញពពកស្រអាប់ មិនឃើញចង្កៀងតាមដងផ្លូវ
អ្វីក៏ងងឹត ឥតពន្លឺសោះ អូនឱ្យបងចាំនៅទីនេះ ដោយស្ងៀមស្ងាត់
បងនឹកឃើញក្ដីស្នេហ៍នួនល្អង ត្រកងថែថើបអង្អែល
ទឹកភ្នែកបងហូរ មិនចេះអស់ឡើយ រៀមរស់ហែលក្នុងសមុទ្រទុក្ខា
ពេលគេងសុបិន តែពុំមានន័យ បងភ័យម្នាក់ឯងចំបែងចាំ ចាំនួនល្អង
បងបានឮស្នូរ ជើងដែលដើរមកជិត
បណ្ដាលឱ្យចិត្ត បងត្រេកអរ បងហៅឈ្មោះអូន
ខ្សឹបថាអូនអើយ! អូន ហើយចាំតែអូនមកឱបបង
ពេលដែលមើលឃើញរូបរាងច្បាស់
ស្រាប់តែជាអ្នកដំណើរ មិនដែលស្គាល់គ្នាសោះ
តើអូននឹងវិលមកវិញទេ?
តើបងគួរនៅចាំអូនឬទេ?
បងចេះតែគិត គិតក្នុងចិន្ដា
ថាត្រូវដោះស្រាយយ៉ាងណាទៅ?
ឱ! ស្នេហាខ្ញុំ ស្អប់និងស្រឡាញ់
តែចិត្តខ្ញុំចាញ់ ចាញ់ទ្រាំចាំ លុះគ្រាក្ស័យ
បងបានឮស្នូរ ជើងដែលដើរមកជិត
បណ្ដាលឱ្យចិត្ត បងត្រេកអរ បងហៅឈ្មោះអូន
ខ្សឹបថាអូនអើយ! អូន ហើយចាំតែអូនមកឱបបង
ពេលដែលមើលឃើញរូបរាងច្បាស់
ស្រាប់តែជាអ្នកដំណើរ មិនដែលស្គាល់គ្នាសោះ
តើអូននឹងវិលមកវិញទេ?
តើបងគួរនៅចាំអូនឬទេ?
បងចេះតែគិត គិតក្នុងចិន្ដា
ថាត្រូវដោះស្រាយយ៉ាងណាទៅ?
ឱ! ស្នេហាខ្ញុំ ស្អប់និងស្រឡាញ់
តែចិត្តខ្ញុំចាញ់ ចាញ់ទ្រាំចាំ លុះគ្រាក្ស័យ
Written by: Kim Sam Ell, Mer Bun, Nhem Phon, Sinn Sisamouth, Siv Son, Som Sophon, Tep Sokhom, Voy Ho
instagramSharePathic_arrow_out