크레딧

가사

ឱ! ដងប៉ាកា ធ្លាប់ចារទំនុក
សុខគូនិងទុក្ខ គុកកម្មលោកីយ៍
ពេលស្រុកសង្គ្រាម ក្នុងនាមកវី
សូមជូនចាប៉ី ឱ្យស្រីរឹតខ្សែ
ទំនុកចុងក្រោយ ឱ្យឈ្មោះស្ពានយោល
ដូចក្អែកវាបូល បូលរកគូស្នេហ៍
បងដូចទន្សាយ ប្រាថ្នាដួងខែ
ខ្មាសអស់កុងសែ នៅបយ៉ាខា
ប៉ៃលិនអូរតង ឆ្លងស្ទឹងដើមល្វា
ស្ពានយោលចងពៀរ ដាក់ទោសស្នេហា
ស្រឡាញ់អូនណាស់ សូមអូនមេត្តា
ព្រោះតែជីវ៉ាល្អឆើត
បើអូនបែកចិត្ត ចង់បំភ្លេចខ្ញុំ
ប៉ៃលិនស្រុកមុំ សុំចាំកំណើត
ផ្ដាំតាមចម្រៀង ស្ទើរបែកកន្លើត
បើស្លាប់ហើយកើត ផ្សងជួបតែមុំ
ឱ! ដងប៉ាកា ធ្លាប់ចារទំនុក
សុខគូនិងទុក្ខ គុកកម្មលោកីយ៍
ពេលស្រុកសង្គ្រាម ក្នុងនាមកវី
សូមជូនចាប៉ី ឱ្យស្រីរឹតខ្សែ
ទំនុកចុងក្រោយ ឱ្យឈ្មោះស្ពានយោល
ដូចក្អែកវាបូល បូលរកគូស្នេហ៍
បងដូចទន្សាយ ប្រាថ្នាដួងខែ
ខ្មាសអស់កុងសែ នៅបយ៉ាខា
ប៉ៃលិនអូរតង ឆ្លងស្ទឹងដើមល្វា
ស្ពានយោលចងពៀរ ដាក់ទោសស្នេហា
ស្រឡាញ់អូនណាស់ សូមអូនមេត្តា
ព្រោះតែជីវ៉ាល្អឆើត
បើអូនបែកចិត្ត ចង់បំភ្លេចខ្ញុំ
ប៉ៃលិនស្រុកមុំ សុំចាំកំណើត
ផ្ដាំតាមចម្រៀង ស្ទើរបែកកន្លើត
បើស្លាប់ហើយកើត ផ្សងជួបតែមុំ
instagramSharePathic_arrow_out

Loading...