크레딧
실연 아티스트
Ros Serey Sothea
실연자
작곡 및 작사
Voy Ho
작사가 겸 작곡가
가사
ឃ្វាលចិត្តប្រុសពាល ដូចឃ្វាលពពក
ពេលខ្យល់បក់មក ពពករសាត់មិនទៀង
ឃ្វាលចិត្តប្រុសពាល ដូចជាខ្ញុំឃ្វាលទឹកភ្លៀង
នេះហើយសំនៀង នៃទឹកភ្នែកខ្ញុំ
ថ្ងៃមុននិយាយ ថាស្រឡាញ់ណាស់
ខ្ញុំនៅចាំច្បាស់ ចាំណាស់ពាក្យថា មិនភ្លេច
ឥឡូវស្នេហារះឆ្ងាយ ដូចផ្កាយ ព្រិចព្រិច
ស្ទើរ រះស្ទើរលិច អស់សង្ឃឹមហើយ
បបូរ មាត់អើយ
មាត់បងអើយ ឆ្លើយជាស្នេហ៍ភរ
ស្នេហ៍ភរ បោកចិត្តអូន
ឱ្យស្រពោន ដូចសូន្យជីវិត
អនិច្ចាដួងចិត្ត ខ្ញុំឥតសង្ឃឹម
លោកនេះនរណា ឈឺចិត្តដូចខ្ញុំ?
យប់ថ្ងៃគេងយំ បាយលាយទឹកភ្នែក សោកា
បើខ្ញុំសាងផ្នួស ក៏ព្រោះតែរឿង ស្នេហា
អ្នកផងដៀលថា មិនបានបុណ្យ... ឡើយ
Written by: Voy Ho

