가사
តើអ្នកណាព្រួយជាងអ្នកណា
អ្នកណាព្រួយជាងអ្នកណា ព្រួយដូចគ្នាទេបង
បងព្រាត់ទៅជើងមេឃម្ខាង
អូននៅជើងមេឃម្ខាង
ភ្លៀងពេញភ្នែកអូន
អូនយំរាល់ថ្ងៃ អ្នកណាព្រួយជាងអ្នកណា
កំពុងតែស្រឡាញ់គ្នា ស្រាប់តែព្រាត់គ្នាទៅ
មេឃឃើញតែពពកខ្មៅ ផ្ការីកមុនរដូវ
ឥឡូវស្រពោន
បងក៏ព្រួយ អូនព្រួយដូចគ្នា
តើថ្ងៃណាជួបគ្នាវិញ
បងក៏ព្រួយ អូនព្រួយដូចគ្នា
តើថ្ងៃណាជួបគ្នាវិញ
តើអ្នកណាព្រួយជាងអ្នកណា
យើងស្រក់ទឹកភ្នែកដូចគ្នា
ព្រួយពេញក្នុងដួងចិត្ត
ស្នេហ៍ដូចជាយប់ងងិត
ឱជីវិតឥតន័យ អស់ក្ដីសង្ឃឹម
ស្នេហ៍ដូចជាយប់ងងិត
ឱ! ជីវិតឥតន័យ
អស់ក្ដី! សង្ឃឹម
Writer(s): Voy Ho
Lyrics powered by www.musixmatch.com