제공

크레딧

실연 아티스트
Sinn Sisamouth
Sinn Sisamouth
실연자
작곡 및 작사
Voy Ho
Voy Ho
송라이터

가사

ថ្ងៃមុន ថ្ងៃមុន ម្ដេចបងថើបអូន?
ថ្ងៃមុនថើបអូន ព្រោះបងស្រឡាញ់
ថ្ងៃនេះ ម្តេចបងលែងថើបទៅវិញ?
លែងថើបទៅវិញ មិនមែនអស់ស្រឡាញ់ទេ
នៅតែស្រឡាញ់ អស់មួយជីវិត
តែបងខូចចិត្ត បន្តិចទេស្រី
បានជាបងលែង ថើបថ្ពាល់ពិសី
ដឹងទេឬអ្វី?
គឺរឿង ដែលស្រីភរបង
ភររឿងអ្វី ស្រីគិតមើលទៅ?
ឬមួយពាលពៅ ស្រីភ្លេចទៅហើយ?
បងប្រាប់ទៅចុះ ណាព្រលឹងអឺយ
គឺអូនមានគូ ម្តងហើយ
មិនប្រាប់បងឡើយ តែបងលួចដឹង
លាក់បងធ្វើអី?
បងឈឺចិត្តណាស់ អ្នកណាភរបង
តែប៉ះនួនល្អង បងអត់ទោសឱ្យ
ត្រូវអូនប្រយ័ត្ន ថ្ងៃមុខ ថ្ងៃក្រោយ
បងមិនបណ្ដោយ ឱ្យអូនភរតាមចិត្តទេ
ភររឿងអ្វី ស្រីគិតមើលទៅ?
ឬមួយពាលពៅ ស្រីភ្លេចទៅហើយ?
បងប្រាប់ទៅចុះ ណាព្រលឹងអឺយ
គឺអូនមានគូ ម្តងហើយ
មិនប្រាប់បងឡើយ តែបងលួចដឹង
លាក់បងធ្វើអី?
បងឈឺចិត្តណាស់ អ្នកណាភរបង
តែប៉ះនួនល្អង បងអត់ទោសឱ្យ
ត្រូវអូនប្រយ័ត្ន ថ្ងៃមុខ ថ្ងៃក្រោយ
បងមិនបណ្ដោយ ឱ្យអូនភរតាមចិត្តទេ
Written by: Voy Ho
instagramSharePathic_arrow_out