제공

크레딧

실연 아티스트
Sin Sisamouth
Sin Sisamouth
실연자
작곡 및 작사
Uoy Heal
Uoy Heal
가사
프로덕션 및 엔지니어링
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
프로듀서

가사

វាយោបក់ផាត់មក ទឹករលក ក្នុងសមុទ្រ មើលទៅផុតកន្ទុយភ្នែក បុប្ផាកំពង់សោម ស្រស់ចម្លែក រូបល្អអនេក ដូចចន្ទ្រាពេញបូណ៌មី ក្លិនអូន ក្រអូបច្រាសខ្យល់ គួចចិត្តមេត្រី ព្រោះសម្រស់ស្រី ឃើញចង់បី ត្រកង ធម្មជាតិតាមដងភ្នំ មេឃស្រទុំ ឃ្មុំក្រេបផ្កា ហ្វូងបក្សា ហើរត្រសង ឱ! កំពង់សោមអើយ មេត្តាផង បងមានបំណង អូនមួយជាគូជីវិត បើព្រេង មិនព្រាត់ទេស្រី សូមស្រីអាណិត ឱ្យបានស្គាល់ចិត្ត ស្រស់វមិត្រ ផងណា ខានជួប រូបអូន មួយថ្ងៃ ថ្លៃអើយ ចិត្តបង ខ្លោចផ្សា នឹកប្រចណ្ឌ ចង់ស្នេហា បុប្ផា ម្លេះទេ បើសិនបានមកបង បីត្រកង ស្ទាបអង្អែល ច្រៀងលួងលោមថ្នមបំពេ បុប្ផាកំពង់សោម រៀមសូមស្នេហ៍ រយជាតិឥតប្រែ ស្បថថាស្រលាញ់តែអូន បើព្រាត់ មិនបានរូបស្រី ជីវិតបងសូន្យ ប្រៀបដូចជាក្បូន រសាត់គ្មាន ទីដៅ ខានជួប រូបអូន មួយថ្ងៃ ថ្លៃអើយ ចិត្តបង ខ្លោចផ្សា នឹកប្រចណ្ឌ ចង់ស្នេហា បុប្ផា ម្លេះទេ បើសិនបានមកបង បីត្រកង ស្ទាបអង្អែល ច្រៀងលួងលោមថ្នមបំពេ បុប្ផាកំពង់សោម រៀមសូមស្នេហ៍ រយជាតិឥតប្រែ ស្បថថាស្រលាញ់តែអូន បើព្រាត់ មិនបានរូបស្រី ជីវិតបងសូន្យ ប្រៀបដូចជាក្បូន រសាត់គ្មាន ទីដៅ
Writer(s): Uoy Heal Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out