가사

បងនាំស្រី ដើរកំសាន្ត
ព្រៃស្មសាន តាមជ្រលងភ្នំ
មានភ្នំ តូចនិងភ្នំធំ
ដុះជួបជុំ ដូចមុំនិងបង
បងមើលនោះ ព្រៃព្រឹក្សា
មានលតា វល្ល័រុំជាចំណង
ដូចរូបអូន ហើយនិងរូបបង
ដូចខ្សែរចង មិត្តភាពស្នេហា
ទោះជាឈើស្លាប់រស់យ៉ាងណាហាហា
លាស់ដល់វល្លិ៍ ស៊ូស្លាប់ជាមួយគ្នា
ឥតខ្លាចខ្យល់ ក្តៅឫរងារ
ស៊ូរស់ជាមួយគ្នា ណា៎!អូន
ទោះជាឈើ ស្លាប់រស់យ៉ាងណាហាហា
លាស់តែវល្លិ៍ ស៊ូស្លាប់រស់ជាមួយគ្នា
ឥតខ្លាចខ្យល់ ក្តៅឫរងារ
ស៊ូរស់ ជាមួយគ្នាណា៎បង
វល្លិវារុំ ជុំព្រឹក្សា
ទាំងទ្វេហារ រស់នៅក្នុងព្រៃ
ឥតខ្លាចភ្លៀង ឫកំដៅថ្ងៃ
ស៊ូតែក្ស័យ ស្លាប់រស់ជាមួយគ្នា
ទោះជាឈើស្លាប់រស់យ៉ាងណាហាហា
លាស់ដល់វល្លិ៍ ស៊ូស្លាប់ជាមួយគ្នា
ឥតខ្លាចខ្យល់ ក្តៅឫរងារ
ស៊ូរស់ជាមួយគ្នា ណា៎!អូន
ទោះជាឈើ ស្លាប់រស់យ៉ាងណាហាហា
លាស់តែវល្លិ៍ ស៊ូស្លាប់រស់ជាមួយគ្នា
ឥតខ្លាចខ្យល់ ក្តៅឫរងារ
ស៊ូរស់ ជាមួយគ្នាណា៎បង
វល្លិវារុំ ជុំព្រឹក្សា
ទាំងទ្វេហារ រស់នៅក្នុងព្រៃ
ឥតខ្លាចភ្លៀង ឫកំដៅថ្ងៃ
ស៊ូតែក្ស័យ ស្លាប់រស់ជាមួយគ្នា
Written by: Im Song Soeum
instagramSharePathic_arrow_out