가사
គេងទៅណាកូន ស្ងួនមាសម្ដាយអើយ
គេងទៅឱ្យបានស្បើយ
យប់ហើយណាព្រលឹងណា
ម្ដាយបំពេរ មាសមេកុំសោយសោកា
ធ្វើម្ដេចបើវាសនា
ចារមកឱ្យអាស្រូវ
មើលដួងព្រះច័ន្ទ ចែងចាំងស្រឡះ
ពន្លឺក៏ភ្លឺច្បាស់ គួរណាស់ចិត្តឥតហ្មងសៅ
ខ្យល់រំភើយអើយ
ឆ្លងឆ្លើយកណ្ដាលព្រៃជ្រៅ
កូនក្លាយជាសត្រូវ
ផ្លូវជីវិតឥតខ្លឹម... សារ
ហ៊ឺ... ហ៊ឺ... ហ៊ឺ
ហ៊ឺ ហ៊ឺ ហ៊ឺ គេងទៅកុំភ័យអ្វីឡើយ
កូនអើយ នេះហើយទុក្ខក្នុងលោកា
ហ៊ឺ ហ៊ឺ ហ៊ឺ គេងទៅពៅជីវ៉ា
គេងចាំព្រេងវាសនា... ក្រែងមេត្តាប្រណី
ធ្វើម្ដេចឥឡូវ បើត្រូវវិយោគ
ជួបទុក្ខព្រួយសោយសោក
បក់បោកខ្សែជីវិតថ្មី
គេងទៅកូនអើយ
កុំសូន្យសង្ឃឹមណាថ្លៃ
គង់ផលទាននិស្ស័យ
ជួយប្រណីយើងវិញ មិនខាន
ធ្វើម្ដេចឥឡូវ បើត្រូវវិយោគ
ជួបទុក្ខព្រួយសោយសោក
បក់បោកខ្សែជីវិតថ្មី
គេងទៅកូនអើយ
កុំសូន្យសង្ឃឹមណាថ្លៃ
គង់ផលទាននិស្ស័យ
ជួយប្រណីយើងវិញ មិនខាន
Writer(s): Voy Ho
Lyrics powered by www.musixmatch.com