크레딧
실연 아티스트
Tena
실연자
작곡 및 작사
Tena Khimphun
송라이터
가사
ពេលអូននៅក្បែរគេមានក្ដីសុខទេ
ជួយប្រាប់ផងមាសមេតេីគេជាមនុស្សយ៉ាងណា
ចង់ដឹងសុខទុក្ខជីវាខ្លាចគេសាវាជាងបង
មានអារម្មណ៍តូចចិត្តហេីយខឹងពេលដឹងថាអូនមានថ្មី
ទាំងដែលខ្លួនជាអ្នកចាកចោលស្រីចង់ឲ្យអូនមានថ្មីភ្លេចបង
ស្នេហ៍អូនណាស់តែបងដឹងច្បាស់ថាខ្លួនមិនអាចកែប្រែ
ចង់ឲ្យអូនបានជួបមនុស្សស្មោះស្នេហ៍តែប្រែជាឈឺចិត្តវិញ
បងមិនល្អតែក៏ខ្លាចអូនជួបមនុស្សអាក្រក់
មិនចង់ឲ្យអូនជួបរឿងកខ្វក់ឆក់កម្លោចបេះដូងអូនទៀត
បងចោលម្សៀតតែក៏ខ្លាចគេម្នាក់នោះជាឃាតក
ខ្លាចគេមិនល្អគ្រាន់យកអូនកំដរលេងសេីច
ពេលអូននៅក្បែរគេមានក្ដីសុខទេ
ជួយប្រាប់ផងមាសមេតេីគេជាមនុស្សយ៉ាងណា
ចង់ដឹងសុខទុក្ខជីវាខ្លាចគេសាវាជាងបង
សុំទោសផងដែលបងនេះតាមរំខាន
គ្រាន់ខ្លាចគេសាមាន្យបានប្រាណអូនហេីយទាត់ចោល
សុំទោសដែលជាស្រមោលតែលតោលអន្ទោលតាមប្រាណ
មិនឲ្យអូនបានសុខហូហូ
ណាៗៗៗអូហូហូ
ចិត្តមួយក៏ចង់ឲ្យអូនទៅតែចិត្តមួយនៅស្រណោះ
មិនដាច់អាល័យពីអូនសោះមិនដឹងត្រូវដោះស្រាយយ៉ាងណា
បងមិនល្អតែក៏ខ្លាចអូនជួបមនុស្សអាក្រក់
មិនចង់ឲ្យអូនជួបរឿងកខ្វក់ឆក់កម្លោចបេះដូងអូនទៀត
បងចោលម្សៀតតែក៏ខ្លាចគេម្នាក់នោះជាឃាតក
ខ្លាចគេមិនល្អគ្រាន់យកអូនកំដរលេងសេីច
ពេលអូននៅក្បែរគេមានក្ដីសុខទេ
ជួយប្រាប់ផងមាសមេតេីគេជាមនុស្សយ៉ាងណា
ចង់ដឹងសុខទុក្ខជីវាខ្លាចគេសាវាជាងបង
សុំទោសផងដែលបងនេះតាមរំខាន
គ្រាន់ខ្លាចគេសាមាន្យបានប្រាណអូនហេីយទាត់ចោល
សុំទោសដែលជាស្រមោលតែលតោលអន្ទោលតាមប្រាណ
មិនឲ្យអូនបានសុខហូហូ
បងសង្ឃឹមថាគេល្អចុះកុំឲ្យអូនជួបប្រុសសាមាន្យដូចបង
រឿងរ៉ាវកន្លងដែលរូបបងបានធ្វើ
វាសាកសមណាស់ហេីយដែលអូនបំភ្លេចបងចោល
ពេលអូននៅក្បែរគេមានក្ដីសុខទេ
ជួយប្រាប់ផងមាសមេតេីគេជាមនុស្សយ៉ាងណា
ចង់ដឹងសុខទុក្ខជីវាខ្លាចគេសាវាជាងបង
សុំទោសផងដែលបងនេះតាមរំខាន
គ្រាន់ខ្លាចគេសាមាន្យបានប្រាណអូនហេីយទាត់ចោល
សុំទោសដែលជាស្រមោលតែលតោលអន្ទោលតាមប្រាណ
មិនឲ្យអូនបានសុខ
Written by: Tena Khimphun