가사
ស្តាប់សូរទឹកជ្រោះ ឈ្លោះនឹងថ្មដា
បីដូចវាចា អូនសួរទៅបង
សំដីមួយមាត់ បងឆ្លើយបែរខ្នង
សែនខ្មាសអ្នកផង ដែលដឹងហេតុការណ៍
គង្គាហូរជ្រែក ហែកដងព្រឹក្សព្រៃ
ទឹកគ្មានអាល័យ ដល់ដងបុព្វតា
គួរណាស់ត្រឡប់បញ្ចប់ស្នេហា
ដែលយើងបានចារ លើថ្មរួចហើយ
ទំនួញអកញី មេឃមីរស្រទំ
គូគាប់ទ្រនំ ធ្លាប់យំឆ្លងឆ្លើយ
គេឆក់បេះដូង ពីទ្រូងខ្ញុំហើយ
ដៃដែលធ្លាប់កើយ ឃ្លាតឆ្ងាយកេសា
ដងជ្រោះទឹកភ្នែក រីងបែកក្រហែង
លេបស្លាក់ខ្ជាក់ស្លែង ព្រោះតែស្នេហា
មរតកចុកឈាម អំណោយសង្សារ
ក្តីស្មោះត្រង់ណា រឿងក្បត់ត្រង់ហ្នុង
ទំនួញអកញី មេឃមីរស្រទំ
គូគាប់ទ្រនំ ធ្លាប់យំឆ្លងឆ្លើយ
គេឆក់បេះដូង ពីទ្រូងខ្ញុំហើយ
ដៃដែលធ្លាប់កើយ ឃ្លាតឆ្ងាយកេសា
ដងជ្រោះទឹកភ្នែក រីងបែកក្រហែង
លេបស្លាក់ខ្ជាក់ស្លែង ព្រោះតែស្នេហា
មរតកចុកឈាម អំណោយសង្សារ
ក្តីស្មោះត្រង់ណា រឿងក្បត់ត្រង់ហ្នុង
Written by: Ma Laophy, Sinn Sisamouth