Pen Ran의 상위 곡
크레딧
가사
សម្លឹងមើលមេឃ មេឃខ្ពស់សន្លឹម
ភក្រ្តធ្លាប់ញញឹម ប្រែជាស្រពោន
ចិត្តដែលសង្ឃឹម ក៏រលាយសូន្យ
រស់នៅដូចក្បូន អណ្ដែតតាមទឹក
ទីពឹងបងមួយ ជាត្រួយជីវិត
ជនពាលឧក្រិដ្ឋ លបលួចប្រហារ
បើទោះជាខ្ញុំ ខំថ្លែងវាចា
ក៏គ្មាននរណា គេជឿខ្ញុំឡើយ
លាហើយប៉ៃលិន លាក្លិនរំដួល
លាភាពប្រែប្រួល លាភ្នក់កម្មពៀរឫស្យា
លាព្រៃលាភ្នំ លាបរយ៉ាខា
ខ្ញុំលាគ្រប់អនុស្សា
លាមិត្ត លាញាតិសណ្ដាន
ប៉ៃលិនចូរអ្នក កុំនឹកខ្ញុំអី
បើមាននិស្ស័យ ខ្ញុំវិលវិញថ្កាន
វិលមកជួបអ្នក រួមរស់សុខសាន្ត
នៅលើវិមាន ទឹកដីត្បូងពេជ្រ
លាហើយប៉ៃលិន លាក្លិនរំដួល
លាភាពប្រែប្រួល លាភ្នក់កម្មពៀរឫស្យា
លាព្រៃលាភ្នំ លាបរយ៉ាខា
ខ្ញុំលាគ្រប់អនុស្សា
លាមិត្ត លាញាតិសណ្ដាន
ប៉ៃលិនចូរអ្នក កុំនឹកខ្ញុំអី
បើមាននិស្ស័យ ខ្ញុំវិលវិញថ្កាន
វិលមកជួបអ្នក រួមរស់សុខសាន្ត
នៅលើវិមាន ទឹកដីត្បូងពេជ្រ
Written by: Various Artists