크레딧
실연 아티스트
Sok Sreyneang
실연자
សុខ ស្រីនាង
실연자
작곡 및 작사
សុខ ស្រីនាង
작사가 겸 작곡가
នូ ពុទ្ធារ៉ា
작곡가
Kim Heng
작곡가
ពាន់ ភួងបុប្ផា
작사가 겸 작곡가
រ៉ុក សុផល្លីន
작사가 겸 작곡가
ប៉ុល ពិសី
작사가 겸 작곡가
가사
ស្រណោះស្នេហ៍ខ្ញុំ ទុក្ខធំម្នាក់ឯង
បេះដូងរួមរឹតចម្បែង ឱរាអួលណែនថ្លែងប្រាប់អ្នកណា
ជួបមុខស្នេហ៍ហើយមិនហ៊ានវាចា
ខំបិទនេត្រា ចុកចាប់ចិន្តាឈឺផ្សាគ្រាំគ្រា
តើបងដឹងទេ ថាអូនរែងព្រួយ
ទ្រូងស្ទើរប្រេះបែករលួយ ស្នេហ៍តែបងមួយ
ពេញក្នុងឱរា អូនចង់សារភាពថាអូនសេ្នហា
តែអនិច្ចា ចិត្តក្រែងរអា ហាស្តីមិនបាន
ស្នាមស្នេហ៍ឆ្លាក់ឈ្មោះបងហើយនឹងស្រី
ថាស្នេហ៍ភក្តី លុះថ្ងៃអវសាន្ត
អ្វីៗពេលនេះ ប្រែជាខកខាន
បងនៅជិតប្រាណ ហាក់ឆ្ងាយអាល័យ
តើក្នុងជាតិនេះ មានវាសនាទេ
បានដឹងពីចិត្តមាសមេ នែបនិត្យថ្នមថែក្បែរបងណាថ្លៃ
គ្មានសង្ឃឹមសោះ ជួបគូនិស្ស័យ
ជាតិនេះអ្វីៗ ចិត្តកាយភក្តីបូជាព្រោះបង
ស្នាមស្នេហ៍ឆ្លាក់ឈ្មោះបងហើយនឹងស្រី
ថាស្នេហ៍ភក្តី លុះថ្ងៃអវសាន្ត
អ្វីៗពេលនេះ ប្រែជាខកខាន
បងនៅជិតប្រាណ ហាក់ឆ្ងាយអាល័យ
តើក្នុងជាតិនេះ មានវាសនាទេ
បានដឹងពីចិត្តមាសមេ នែបនិត្យថ្នមថែក្បែរបងណាថ្លៃ
គ្មានសង្ឃឹមសោះ ជួបគូនិស្ស័យ
ជាតិនេះអ្វីៗ ចិត្តកាយភក្តីបូជាព្រោះបង
Written by: សុខ ស្រីនាង

