가사

I-អក្ខរាបញ្ចប់​ ពាក្យចចាមអារ៉ាម​ បញ្ចប់រឿងរ៉ាវគ្រប់យ៉ាង​​ ដិតដាមក្នុងទ្រូងឥតល្ហែ ពេលបានយល់ភក្ត្រ​ ជំពាក់ចិត្តស្នេហ៍​ ផុងចិត្តដកមិនរួចទេ គ្រាមុនមាសមេ មិនស្គាល់គ្នាពិត។
II-ចង្កៀងប្លុងៗ ផ្ចង់ភ្លឹកគយគន់​ វាចាពីរោះទន់ភ្លន់ ត្រជាក់ដូចមន្ដអម្រឹត បញ្ចប់ពាក្យគេ តែជាប់ដួងចិត្ត​ របួសបេះដូងពេកពិត​ គ្រូពេទ្យអាណិត​ ព្យាបាលឲ្យខ្ញុំ។
R-​ភួយភ័ព្វនិស្ស័យ​ ដណ្ដប់កក់ក្ដៅពេកក្រៃ ក្រអូបឥតបី​ ភួយពេទ្យក្រមុំ ភួយពីរក្នុងដៃ​ ហេតុអ្វីប៉ះ​ចំ​ បីដូចទេវតា​ផ្សំផ្គុំ​ បងហេីយនិងម៉ុម​ គូព្រេងនិស្ស័យ។
III-ឱ! ស្រុកក្រូចឆ្មា​រ ចារស្នេហ៍ដំបូង​ ថ្ងៃរះចង់ប្រេះបេះដូង​ មិនចង់ឃ្លាតពីចរណៃ គូពីព្រេងព្រឹទ្ធ ពិតមិនព្រាត់ស្រី (សច្ចាមិនកាគូថ្មី ភួយមាននិស្ស័​យ ជាប្ដីប្រពន្ធ)២ដង។
Written by: ង៉ូវ​ សូរិន, ដា ភ្លេង, ហុឹម​ សុភា
instagramSharePathic_arrow_out