제공

크레딧

실연 아티스트
សុន ស្រីពេជ្រ
보컬
작곡 및 작사
ដា ភ្លេង
ដា ភ្លេង
작곡가
ហ៊ឹម សុភា
송라이터
프로덕션 및 엔지니어링
ដា ភ្លេង
ដា ភ្លេង
녹음 엔지니어

가사

I-អេ អឺងអើយទទួល សំបុត្រអូនស្លុតចិន្ដា ស្ទើរបែកឱរ៉ា ដឹងថាអើយបងឃ្លាត បងនៅទីណា? លោកាអើយចង្អៀតអើយ ព្រាត់ដើម្បីជាតិ ឱណា!បងអ្ហើយ ដូចចាបចៀបកប្បាសអើយ ហាអេ..អើយ ដូចចាបចៀបកប្បាសអើយ។
II-អេ អឺងអើយអានហើយ បងអើយទឹកភ្នែកផ្ដើមស្រក់ រាប់ម៉ឺនតំណក់ ដក់លើក្រដាស អក្ខរាប្រុសស្ងួន ផ្ដាំអូនអើយច្បាស់ៗអើយ បងនឹកអូនណាស់ បងនឹកអូនណាស់ និរាសអូនបងអើយ ហាអេ..អើយ និរាសអូនបងអើយ។
R-អេ..អើយ អក្ខរាប្រាប់ថាបងចាកចេញទៅ មិនដឹងគោលដៅ ទៅទីណាផង ដូចដាវប្រល័យ ឱ្យក្ស័យអើយតែម្ដងអើយ ម្ចាស់ចិត្តស្នេហ៍ស្នង ឱណា!បងអើយ ឆ្ងាយកូនក្នុងផ្ទៃ ហាអេ..អឺយ ឆ្ងាយកូនអើយក្នុងផ្ទៃអើយ។
III-អេ..អើយបង្គង អកញីរស់ព្រាត់ទ្រនំ មេមត់ត្បូងឃ្មុំ អូនយំរាល់ថ្ងៃ យុគខ្មៅងងឹត ពិតជាអប្រិយអើយ ឱ្យខ្ញុំព្រាត់ប្ដី ឱ្យខ្ញុំព្រាត់ប្ដី រីងរៃសោកាអើយ ហាអេ..អឺយ រីងរៃអើយសោកាអើយ។
IV-អេ..អឺងអើយនេះជា សំបុត្រពិបាកអានបំផុត វង្វេងតក់ស្លុត ដូចដុតអាត្មា បញ្ជាក់អត្ថន័យ កូនស្រីដាក់ឈ្មោះម៉ាណាអើយ បើបានបុត្រា ឱណា!បងអើយ ឱ្យអូនដាក់ឈ្មោះអើយម៉ាណែត ហាអេ..អឺយ ដាក់ឈ្មោះម៉ាណែតអើយ។
V-អេ..អឺងអើយពេលបង ចាកចេញដំណើរផ្សងព្រេង អូននៅម្នាក់ឯង ចំបែងអើយរឿងហេតុ សូមជូនពរប្ដី រាសីត្រដែតអើយ ចៀសផុតហេតុភេទ ចៀសផុតហេតុភេទ ជួបតែសុខសាន្ដអើយ ហាអេ..អឺយជួបតែសុខសាន្តអើយ។
VI-អើយ..អានពាក្យ បងលាដើម្បីជួបវិញ ទ្រូងអូនទោរម្នេញ ពេញទុក្ខក្នុងប្រាណ រស់លាក់ប្រវត្ត ព្រាត់ពីប្រុសប្រាណអើយ អង្គការសាមាន្យ អង្គការសាមាន្យ តាមដានដាក់ទោសអើយ ហាអេ..អឺយ តាមដានដាក់ទោសអើយ។
Written by: ដា ភ្លេង, ហ៊ឹម សុភា
instagramSharePathic_arrow_out