Verschijnt in

Credits

Songteksten

រាល់ថ្ងៃខំបែរបន់ នឹកដល់គុណទេវតា
សូមលោកជួយមេត្តា
នាំចិន្ដា ឱ្យគេប្រណី
ចិត្តខ្ញុំពិតជាស្មោះ មិនប្រែផ្លាស់ពីរបី
រាល់យប់គេងស្រមៃ
ឃើញរូបស្រី នៅនែបនិត្យកាយ
មេឃអើយ! មេឃអើយមេឃ
ខ្ពស់ផុតភ្នែកមើលឃើញសែនឆ្ងាយ
ចិត្តខ្វល់ចង់យល់ឆោមឆាយ
ម្ដេចអូនព្រងើយ ឈប់ឆ្លើយរកបង
ដឹងទេថាបងស្ម័គ្រ
ស្ម័គ្រតែកែវនួនល្អង
តែចិន្ដាសៅហ្មង
ព្រោះមាសបងមិនព្រមឆ្លងឆ្លើយ
មេឃអើយ! មេឃអើយមេឃ
ខ្ពស់ផុតភ្នែកមើលឃើញសែនឆ្ងាយ
ចិត្តខ្វល់ចង់យល់ឆោមឆាយ
ម្ដេចអូនព្រងើយ ឈប់ឆ្លើយរកបង
ដឹងទេថាបងស្ម័គ្រ
ស្ម័គ្រតែកែវនួនល្អង
តែចិន្ដាសៅហ្មង
ព្រោះមាសបង មិនព្រមឆ្លងឆ្លើយ
instagramSharePathic_arrow_out