Verschijnt in

Credits

PERFORMING ARTISTS
Ros Serey Sothea
Ros Serey Sothea
Performer
COMPOSITION & LYRICS
Voy Ho
Voy Ho
Lyrics
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
Producer

Songteksten

តើអ្នកណាព្រួយជាងអ្នកណា
អ្នកណាព្រួយជាងអ្នកណា
ព្រួយដូចគ្នាទេបង
បងព្រាត់ទៅជើងមេឃម្ខាង
អូននៅជើងមេឃម្ខាង
ភ្លៀងពេញភ្នែកអូន
អូនយំរាល់ថ្ងៃ អ្នកណាព្រួយជាងអ្នកណា
កំពុងតែស្រឡាញ់គ្នា
ស្រាប់តែព្រាត់គ្នាទៅ
មេឃឃើញតែពពកខ្មៅ
ផ្ការីកមុនរដូវ
ឥឡូវស្រពោន
បងក៏ព្រួយ អូនព្រួយដូចគ្នា
តើថ្ងៃណាជួបគ្នាវិញ
បងក៏ព្រួយ អូនព្រួយដូចគ្នា
តើថ្ងៃណាជួបគ្នាវិញ
តើអ្នកណាព្រួយជាងអ្នកណា?
យើងស្រក់ទឹកភ្នែកដូចគ្នា
ព្រួយពេញក្នុងដួងចិត្ត
ស្នេហ៍ដូចជាយប់ងងិត
ឱ!ជីវិតឥតន័យ អស់ក្ដីសង្ឃឹម
ស្នេហ៍ដូចជាយប់ងងិត
ឱ! ជីវិតឥតន័យ
អស់ក្ដី! សង្ឃឹម
Written by: Voy Ho
instagramSharePathic_arrow_out