Credits
PERFORMING ARTISTS
Ena Rita
Performer
COMPOSITION & LYRICS
Ena Rita
Songwriter
Songteksten
I. ធ្លាប់ជាមនុស្សម្នាក់ តែងរងការឈឺចាប់ ព្រោះជួបតែស្នេហាក្លែងក្លាយ មិនដែលនឹកស្មានបានជួបស្នេហ៍ពិតឡើយ លែងបានឈឺចាប់តទៀតឡើយ។
II. ប៉ុន្តែគ្រប់យ៉ាងផ្ទុយពីការគិត ខ្ញុំត្រូវឈឺចាប់ម្ដងទៀតហើយ ខកស្នេហ៍លើកនេះសល់ត្រឹមជំងឺធ្ងន់ឱ្យ មិនដឹងប្រើពេលយូរប៉ុណ្ណានោះឡើយទើបព្យាបាលបាន។
*. ម្ដេចស្នេហាឃោរឃៅខ្លាំងម្ល៉េះ ធ្វើបាបមនុស្សទន់ខ្សោយដូចជាខ្ញុំ ប្តូររឿងគ្រប់យ៉ាងផ្លាស់ទៅជាអស់សង្ឃឹម ដឹកនាំស្នាមញញឹមលាក់ទុក្ខសោក។
R1. ការឈឺចាប់នេះទុកខ្ញុំអ្នករ៉ាប់រង ស្នេហ៍ស្រស់បំព្រងរលាយទៅជាអ័ព្ទហើយ សុំយំយប់នេះចាត់ទុកថាជាទឹកភ្នែកលើកចុងក្រោយ មិនបកក្រោយអានសៀវភៅចាស់ទេ។
R2. បេះដូងមួយនេះត្រូវគេបំផ្លាញខ្ទេចខ្ទាំ ឆាកចុងបញ្ចប់ប្តូរទៅជា Sad Ending ឬសាច់រឿងហ្នឹងគេចងក្រងចប់ក្នុងឆាកសោកសៅនេះ ទំនុកចិត្តខ្ញុំក៏ត្រូវឆាបឆេះ គ្មានសេសសល់ឡើយ។
Written by: Ena Rita

